អីយ៉ា! មង្គលការ Baitoei និងស្វាមីកាលពីម្សិលមិញនេះផ្ដល់ស្នាមថើបឲ្យគ្នាឡើងផ្អែមល្ហែម!(មានរូបភាព)!

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Baitoei Zuvapit និង លោក Pup Potato បានកាន់ដៃគ្នាចូលរោងការ ដែលប្រព្រឹត្តទៅពោលពេញភាពសប្បាយរីករាយ។

ក្នុងនោះផងដែរ​ ហ្វេនៗគ្រប់គ្នាបានឃើញគូស្វាមីភរិយាមួយគូនេះ តុបតែងខ្លួនក្នុងឈុតកូនកម្លោះកូនក្រមុំយ៉ាងស្រស់ស្អាត និងសក្ដិសមគ្នាយ៉ាងខ្លាំង ហើយគ្រប់គ្នាក៏បានឃើញអ្នកទាំងពីរផ្ដល់ស្នាមថើបឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យអ្នកអត់គូឃើញហើយច្រណែនគ្រប់ៗគ្នាទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងបានអបអរសាទរអ្នកទាំងពីរក្នុងថ្ងៃមង្គលការនេះគ្រប់ៗគ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី