Aum​ Patcharapa មានរឿងអ្វីជាមួយសង្សាទេដឹងបានដល់ថ្នាក់ Unfollow ក្នុង IG ឬមួយមកពីហេតុផលមួយនេះ!!! មានរូបភាព

Aum​ ចុចឈប់តាមដាន IG របស់ហៃសូ Pok មិនដឹងថាខឹងអន់ចិត្តឬគ្រាន់តែច្រលំដៃ ឬមួយអាចជាជាន់ដានស្នេហាដូចឆ្នាំមុនទេដឹង

 

នៅសប្ដាហ៍មុន Aum​ Patcharapa ជាមួយនិងលោកហៃសូ Pok ទើបតែមានរូបគូទៅណាមកណាជាមួយគ្នា តែក៏មានអ្នកភ្នែកល្អលួចសង្កេតថាថ្ងៃចុងក្រោយបំផុត ហៃសូ Pok បានទៅចូលរួមពិធីរៀបមង្គលការ ដោយមានទាំងគ្រួសារ និងមិត្តស្និតស្នាលទៅជាមួយដែរ តែបែរជាមិនឃើញស្រមោលរបស់សង្សាសំណព្វចិត្តយ៉ាង Aum​ Patcharapa ទាំងដែរបណ្ដារមិត្តៗគេសុទ្ធតែបណ្ដើរម្ចាស់ចិត្តទៅជាមួយដែរ

After Footer (Active) - damrei Mr1 Zone2

 

ជាក់ស្ដែង (16 វិច្ឆិកា 2020) ពេលចូលទៅមើលក្នុង Instagram របស់ Aum​ Patcharapa ក៏ឃើញថាសាម៉ីខ្លួនបាន Unfollow ហៃសូ Pok ទៅហើយខណៈដែលខាងប្រុសនៅតែ follow ដដែរ ទើបមានការសង្ស័យថាទាំងពីរនាក់អាចជាខឹងអន់ចិត្តគ្នាទេដឹង ព្រោះតែរឿងនេះក៏ធ្លាប់កើតមានកាលពីឆ្នាំមុនដែរ មុននិងទាំងពីរនាក់ត្រលប់មកទាក់ទងគ្នាម្ដងទៀត

រឿងនេះមានតែចាំមើលបន្ដទៀតទេណាចា ថាស្ថានការណ៍មួយគូនេះនិងទៅជាយ៉ាងណា ដូចនិងអ្វីដែលអ្នកគ្រប់គ្នាកំពុងតែគិតដែរឬទេ

អត្ថបទដោយ​ : នីត្តា