ធ្វើឲ្យ DJ Tonhom ខូចចិត្តហើយនិងភ្ញាក់ផ្អើលមិនគួឲ្យជឿ នៅពេលដឹងថាការចាកចេញរបស់ជាងតែងមុខដែលស្និតបំផុតឈ្មោះ Ton ដែលទើបនិងបាត់បង់ជីវិតដោយគ្មានពាក្យលាសូម្បីតែមួយម៉ាត់ ដោយ DJ Tonhom បានផុសពីសារចុងក្រោយដែល Ton បាននិយាយជាមួយនាងតាមរយៈ Instagram

ព្រមទាំងបានសរសេរឃ្លាអាលោះអាល័យទៀតផងដែរ ថាចង់សម្រាកគេងលក់ឲ្យសប្បាយមិនបាច់បារម្ភអ្វីទាំងអស់ ទៅជាទេវតានៅឋានសួគ៌ចុះ ហើយក៏មានអ្នកនៅក្នុងវិស័យសិល្បៈជាច្រើនបានចូលទៅ comment ភ្ញាក់ផ្អើលគ្រប់គ្នានៅពេលដែលបានជ្រាបដំណឹងព្រមទាំងផ្ដល់កំលាំងចិត្តចូលរួមសោកស្ដាយ តាមរយៈ DJ Tonhom ផុសថា
” Ton…..គ្មានថ្ងៃនិងភ្លេច Ton កុំឲ្យបារម្ភអី សម្រាកគេងឲ្យបានសុខសប្បាយមិនបាច់ខ្វល់ពីអ្វីទាំងអស់ ទៅកើតជាទេវតានៅឋានសួគ៌….បើជាតិក្រោយមានពិតសូមឲ្យយើងទាំងពីរបានកើតមកលេងជាមួយគ្នាទៀត
.
.
ស្រលាញ់និងមិនបំភ្លេចរហូតទៅ
ដោយក្ដីស្រលាញ់និងក្ដីអាល័យបំផុតៗៗៗក្ដីនឹករលឹក
.
.
RIP @tonminimakeup
សូមអហោសិកម្មគ្នាទៅវិញទៅមក….ពី TH អ្នកនាងរបស់ Ton
អត្ថបទដោយ : នីត្តា









