ពីមុខ Aff Taksaorn ទឹកភ្នែកដោយសារប្ដីក្បត់ចិត្តតែពេលនេះទឹកភ្នែកដោយសារកូនស្រី…! មានរូបភាព

ជាគូម៉ាក់កូនដែលខ្លួននៅជាប់គ្នាខ្លាំងសម្រាប់អ្នកម៉ាក់ Aff Taksaorn និងកូនស្រីតែមួយស្រលាញ់ស្មើជីវិតគឺអូន Pimai អាចនិយាយបានថាឃើញម៉ាក់នៅទីណានិងឃើញកូននៅទីនោះដែរ នៅក្បែរៗម៉ាក់ស្ទើរតែគ្រប់ពេល រួមទាំងពេលធ្វើការអូន Pimai ក៏តាមម៉ាក់ Aff មកជាមួយ

 

យ៉ាងជាក់ស្ដែងពេលអ្នកម៉ាក់ Aff ទៅថតកម្មវិធី 3Zap ហើយក៏មានអូន Pimai សុំទៅធ្វើការជាមួយនិងអ្នកម៉ាក់ធ្វើជាជំនួយការម៉ាក់ ការងារនេះម៉ាក់ Aff ថតរូបនៅពីក្រោយកម្មវិធីឲ្យមើល ចំពោះភាពគួឲ្យស្រលាញ់របស់កូនស្រី អ្នកម៉ាក់បានសរសេរឃ្លាថា “ក្មេងល្អសុំមកមើលម៉ាក់ធ្វើការ មើលម៉ាក់មិនឲ្យផុតពីខ្សែភ្នែកនៅជាប់និងឆាក សរសេរស្គ្រីប ហើយអង្គុយសង្កេតមើលម៉ាក់ អគុណណាចាកូនតូត  #3Zap cr.@polyplus_jad_hai”

After Footer (Active) - damrei Mr1 Zone2

គ្រាន់តែផុសប៉ុណ្ណឹងក៏មានហ្វេនៗចូលទៅសរសើរចំពោះភាពគួឲ្យស្រលាញ់របស់អូន Pimai ថែមទាំងសរសើរពីការសរសេររបស់អូនថាសរសេរបានស្អាតណាស់

ពីមុនអ្នកម៉ាក់អាចនិងទឹកភ្នែកដោយការខូចចិត្តតែពេលនេះតែងតែឃើញអ្នកទឹកភ្នែកដូចគ្នាតែក្នុងក្ដីស្រលាញ់និងមោទនភាពដែលមានចំពោះកូន ហើយអូន Pimai តែងតែធ្វើឲ្យអ្នករំភើបចំពោះភាពកាតញ្ញូជានិច្ច

អត្ថបទដោយ​ : នីត្តា