អីយ៉ា! រៀបការបាន២ឆ្នាំ Jooy កាន់តែផ្អែមល្ហែម និងពោលពាក្យសរសើរស្វាមីខ្លួនថា…..!

ជាការពិតណាស់ បើគិតមកទល់និងពេលនេះ តារាសម្ដែងប្រុស Push និង Jooy រៀបការកសាងគ្រួសារជាមួយនិងគ្នាអស់រយៈពេល២ឆ្នាំហើយ ហើយថ្វីត្បិតតែអ្នកទាំងពីរមិនទាន់មានកូនក៏ដោយ ក៏ស្នេហាអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំង មិនចាញ់គូស្នេហ៍ដទៃនោះទេ។

ជាក់ស្ដែងថ្មីៗនេះ សម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំនេះ Jooy បានបង្ហោះរូបភាពនិងអមជាមួយសារយ៉ាងមានអត្ថន័យទៅកាន់ស្វាមីខ្លួនថា៖

After Footer (Active) - damrei Mr1 Zone2

«ធ្វើជាសង្សារគ្នារយៈពេល ៣ ឆ្នាំ ហើយរៀបការបង្កើតគ្រួសារក៏រយៈពេល ២ ឆ្នាំទៀត។ យើងបានរួមដំណើរជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំហើយ។ រយៈពេល ៥ ឆ្នាំមកនេះ យើងបានឆ្លងកាត់រឿងរ៉ាវជាច្រើន ប៉ុន្តែគ្រប់ពេលយើងបានឆ្លងកាត់វារហូតដល់ទីបញ្ចប់។ នៅជាមួយគ្នារាល់ថ្ងៃពិតជាសប្បាយរីករាយណាស់។ សូមអរគុណណា Push ដែលបានយកចិត្តទុកដាក់មើលថែ Jooy យ៉ាងល្អដោយកាយនិងចិត្តរបស់អ្នក។ វាពិតជាមានសំណាងណាស់ដែលបានស្រលាញ់គ្នាបែបនេះ។ ស្រលាញ់អ្នកជាងគេ @push_dj»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញតារាមួយគូស្នេហ៍ស្រលាញ់គ្នាកាន់តែខ្លាំងក្រោយពេលរៀបការជាច្រើនឆ្នាំមកនេះ ទោះបីមិនទាន់មានដំណឹងល្អរឿងមានសមាជិកថ្មីក៏ពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី