ទើបតែមានសកម្មភាពកក់ក្ដៅដួងចិត្តឲ្យហ្វេនៗបានញញឹមមិនទាន់បានប៉ុន្មានទេសម្រាប់ Mike Pirat ដែលមានឪកាសបានជួបកូនប្រុសគឺអូន Maxwell ក្រោយពីការផ្ទុះរឿងដ្រាម៉ាផ្សេងៗ ព្រមទាំងប្រគល់នាឡិកាដែលអាចទាក់ទងគ្នាបានក្នុងកំឡុងពេលនៅឆ្ងាយពីគ្នា

ក្រោយមកទៀត Mike ក៏បានបង្ហាញរូបភាពគួឲ្យស្រលាញ់ៗជាច្រើនរបស់អូន Maxwell ខលរកស្ទើរតែរាល់ 5នាទីម្ដងព្រោះតែក្ដីនឹករលឹកក៏អាចថាបាន រឿងនេះក៏បានធ្វើឲ្យគ្រប់គ្នាធូរចិត្តជាមួយ នៅពេលដែរបញ្ហាផ្សេងរវាង Mike និង Sarah បានបញ្ចប់ទៅដោយល្អ
តែក្នុងពេលថ្មីៗនេះបែរជាមានរឿងដែលត្រូវឆ្ងល់កើតឡើងទៀតនៅពេលដែលមានអ្នកសួរថា តាំងតែឲ្យនាឡិកាទៅអូន Maxwell តើបាននិយាយគ្នាញឹកញាប់ដែរទេ? ដោយខាង Mike ក៏បានឆ្លើយតបភ្លាមៗថា “បានត្រឹមតែមួយអាទិត្យដំបូងបាត ប៉ុន្ដែពេលនេះទាក់ទងមិនបានស្ទើរតែកន្លះខែហើយ នឹកអូន Maxwell ណាស់”
អត្ថបទដោយ : នីត្តា









