នៅមានចិត្តឲ្យ Marie? Gun Napat ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាថ្មីក្រោយពីផុសសារមួយឃ្លាយ៉ាងខ្លីថា….! មានវីឌីអូ

ក្លាយទៅជាប្រធានបទដោយអ្នកគ្រប់គ្នាកើតការចាប់អារម្មណ៍ជាថ្មីសម្រាប់ឃ្លាផុស “ចូលរួមត្រេកអផង” ដែលតារាចម្រៀងនិងជាតារាសម្ដែងល្បីឈ្មោះលោក Gun Napat  បានផុសនៅក្នុង​ Instagram story ឈ្មោះ @gunnapat23 ដោយមិនមានការបញ្ជាក់ឈ្មោះឬអ្វីឡើយ រហូតបង្កើតឲ្យមានការសង្ស័យសម្រាប់អ្នកបណ្ដាញសង្គមថា​ សារខាងលើដែលសាម៉ីខ្លួនសរសេរផុសនិង ជាការផ្ញើរឲ្យ Marie អតិតសង្សាចាស់ឬយ៉ាងណា

ហើយជាក់ស្ដែងខណៈ Gun Napat ធ្វើដំណើរចូលរួមកម្មវិធី SUN & MOON Special Live បណ្ដារអ្នកកាសែតក៏បានឪកាសជួបនិងធ្វើការសម្ភាសន៍ទាក់ទងនិងរឿងខាងលើ

After Footer (Active) - damrei Mr1 Zone2

ឃើញយើងផុសឃ្លា “ចូលរួមត្រេកអផង” អ្នកគ្រប់គ្នាគិតថាយើងត្រេកអជាមួយនិង Marie ដែលកំពុងតែមានអ្នកទាក់ទងថ្មី?

“មិនទាក់ទងគ្នាទេ ពីម្សិលមិញនេះ (16 វិច្ឆកា) ខ្ញុំត្រេកអច្រើនរឿង ទាំងរឿងដែលខ្លួនរៀនចប់ហើយ ហើយនិងរឿងអ្នកផ្សេងទៀតគាត់ត្រូវឆ្នោត វាជាថ្ងៃដែលត្រូវចេញល្មម តែមិនមានអ្វីទាក់ទង Marie នោះទេ កំទាញទៅទាក់ពាក់ពទ្ធ័ឡើយ ខ្ញុំដឹងថាច្បាស់ជាមានអ្នកទាញចូលស្រាប់ហើយ តែក៏មិនអី មិនជាបញ្ហា

“សម្រាប់បើកចិត្តរបស់ខ្ញុំក្នុងពេលនេះ បើសួរថានិងបើកពេលណា អើ…នៅទេ មួយរយៈនេះសុំនៅម្នាក់ឯងសិន នៅម្នាក់ឯងសប្បាយចិត្តជាង (សើច) ធ្វើចិត្តបាន តែចង់នៅម្នាក់ឯងសិន”

មានឪកាសបានឃើញពត៌មានរបស់ Marie ខ្លះទេ?

“មានឃើញខ្លះដែរ ព្រោះតែហ្វេនៗនៅមាន tag ផ្ញើរនៅក្នុង facebook ថាគាត់មានប្រណាំងឡានប្រណាំងអី ខ្ញុំក៏ធ្លាប់ផ្ញើរសារទៅនាងដែរណា គាត់អានតែគាត់មិនឆ្លើយតប គឺផ្ញើរទៅក្នុងការត្រេកអការប្រណាំងឡានរបស់គាត់និងឯង នៅតែបំណងល្អចំពោះគាត់រហូត ហើយគាត់ក៏ដឹងដែរ គ្រាន់តែរឿងបែបនេះវាត្រូវប្រើពេលវេលា ម្នាក់ៗប្រើពេលវេលាមិនស្មើរគ្នា

“សួរថាខ្លួនខ្ញុំផ្ទាល់ត្រលប់មកវិញ 100 ភាករយហើយឬនៅ អើ….តែក៏មិនដល់ 100 ណាប៉ុន្ដែអាចរឹងមុំាជាងមុនច្រើន តែបើសូួរទៀតថាខ្ញុំរៀងចាលទេ វាក៏មានចំនុចខ្លះដែររៀងរអា តែវាជាមេរៀនដែលធ្វើឲ្យយើងបន្ដដំណើរទៅមុខ”

អត្ថបទដោយ : នីត្តា