មិនគួរឲ្យជឿ! Gun នៅតែធ្វើបែបនេះចំពោះ Marie ទោះបីពេលនេះបែកគ្នាក៏ដោយ!

កាលពីពេលថ្មីៗនេះតារាសម្ដែងថៃប្រុសលោក Gun Naphat បានបង្ហោះសារមួយឃ្លា ដែលបាននិយាយពាក្យ អបអរសាទរ នៅលើ Instagram Story របស់លោក ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនសង្ស័យថាសារនោះលោក បង្ហោះគឺអបអរទៅកាន់តារាស្រី Marie ដែលជាអតីតគូស្នេហ៍ខ្លួន។

តែយ៉ាងណាមិញ ខណៈពេលចូលរួមកម្មវិធី Gun ក៏បានចេញមុខបកស្រាយថា សារនោះលោកមិនបានផ្ញើរទៅកាន់ Marie នោះទេ ប៉ុន្ដែលោកក៏នៅតែមានបំណងល្អចំពោះនាងផងដែរ ហើយឆ្លាតក្នុងឱកាសនោះលោក ក៏បង្ហើបប្រាប់អ្នកសារព័ត៌មាន ទាក់ទងនិងសំណួរសួរថា តើលោកដែលឃើញព័ត៌មានទាក់ទងនិង Marie ដែរឬទេ? ក្នុងនោះលោកថា៖

«ខ្ញុំបានឃើញខ្លះដែរ ដោយសារតែអ្នកគាំទ្រ នៅតែដាក់ស្លាកឈ្មោះ នៅក្នុងព័ត៌មាន ការប្រណាំងរថយន្ត ដែលនាងបានធ្វើ ហើយខ្ញុំនៅតែអាចនិយាយជាមួយនាងបាន។ ខ្ញុំធ្លាប់ផ្ញើសារទៅនាងដែរ នាងបានអានហើយតែមិនឆ្លើយតប ដែលគឺជាការផ្ញើទៅអបអរសាទរដល់នាងនៅក្នុងការប្រណាំង។ ខ្ញុំនៅតែមានបំណងល្អសម្រាប់នាងជានិច្ច»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត​ ជាពិសេសសរសើរទង្វើល្អ ដែលតារាប្រុសរូបនេះ មានចំពោះអតីតគូស្នេហ៍ ទោះបីបែកបាក់គ្នាក៏មិនមែនអារម្មណ៍ថាស្អប់គ្នាដែរ ពោលគឺនៅតែយកចិត្តទុកដាក់ចំពោះនាង៕

អត្ថបទដោយ៖ស៊ីវលី