ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះ តារាសម្ដែងថៃស្រីមេម៉ាយកូនមួយ Pat Napapa កំពុងតែផ្អែមល្ហែមជាមួយនិង បុរសវ័យក្មេងម្នាក់ ដែលហ្វេនៗជាច្រើនគិតថាលោកជាគូស្នេហ៍នាងផងដែរ។
តែយ៉ាងណាមិញស្រាប់តែថ្មីៗនេះ Pat បានបង្ហើបប្រាប់សារព័ត៌មានអំពីសំណួរដែលសួរទៅកាន់នាងថា «តើឥលូវនេះ នាងនិងបុរសវ័យក្មេងម្នាក់នោះ គឺជាសង្សារនឹងគ្នាហើយមែនទេ?» ក្នុងនោះ Pat បានឆ្លើយទៅវិញថា៖
«កុំនិយាយពាក្យនេះ ខ្ញុំបានដោះស្រាយហើយថា យើងនឹងនិយាយពាក្យបាន ប្រសិនបើ ខាងប្រុសសុំយើងរៀបការ ។ ប្រសិនបើយើងម៉ឺងម៉ាត់ បន្ទាប់មក អាចមកនិយាយគ្នាថា បើរៀបការនឹងគ្នារួចហើយ ខ្ញុំនឹងប្រាប់អ្នកឲ្យធ្វើជាសង្សារបស់ខ្ញុំ»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសង្ឃឹមថាស្នេហាខុសវ័យរវាងតារាស្រីរូបនេះ និងបុរសវ័យក្មេងរូបនោះ នឹងមានដំណឹងល្អឆាប់ៗនេះ៕
អត្ថបទដោយ៖ស៊ីវលី