ហៃសូ Pok ត្រេកអទទួលផ្កាកូលាបពី Aum ដោយសម្លែងផ្អែមត្រទន់សួរថា….! មានវីឌីអូ

និយាយពីថាផ្អែមល្ហែមមិនក្រែងចិត្តដល់អ្នកគ្មានគូអីបន្ទិចសោះ សម្រាប់គូស្នេហ៍ដែលមិនព្រមរំកិលឋានៈ យ៉ាងគូរបស់តារាស្រីស្អាត Aum Patcharapa ជាមួយនិងលោក Pok Pratarnwong កំលោះហៃសូប្រវតិ្ដរូបល្អ

 

នៅពេលថ្មីៗនេះខាងប្រុសបានផុសវិឌីអូមហាពេញចិត្តហ្វេនៗ នៅក្នុង Instagram story  @pokphornprapha ខណៈពេលចេញទៅញុំាអាហារពេលរាត្រីយ៉ាងពិសេសជាមួយនិងតារាឯកស្រីស្អាតតែពីរនាក់

After Footer (Active) - damrei Mr1 Zone2

ដំបូងអ្នកទាំងពីរបានសន្ទនាគ្នាយ៉ាងម៉ុងម៉ិងៗពីផ្កាកូលាបដែល Aum Patcharapa ចាប់យកមកហិតក្លិនដ៏ក្រអូប ព្រមទាំងហុចបន្ដឲ្យទៅអ្នកកំលោះ Pok ដែលកំពុងតែអង្គុយទលមុខ ដោយការផ្ដល់ហេតុផលថា “ជាកាដូសម្រាប់ថ្ងៃកំណើត”

ប៉ុន្ដែនៅក្នុងវីឌីអូខាងលើបែរជាមានប្រយោគមួយឃ្លាសំខាន់ដែលធ្វើឲ្យអ្នកគ្រប់គ្នាទាំងពេញចិត្តទាំងរំភើបជាមួយដែរ នោះគឺពេលខាងប្រុសសួរឡើងត្រង់ៗថា “ទិញផ្កាមកឲ្យ Pok ឬ ញ៉ែ Pok មែនទេ?” រហូតខាងស្រីត្រូវប្រញាប់លាក់ទុកអារម្មណ៍អៀនហើយប្រញាប់ហុចផ្កាឲ្យ អាចនិយាយបានថាជាសកម្មភាពគួឲ្យស្រលាញ់ របស់អ្នកទាំងពីរ ដែលបបួលអ្នកមើលដូចជាយើងបានរីករាយបូកនិងការច្រណែនទៅជាមួយដែរ

អត្ថបទដោយ : នីត្តា