ឈូឈូ និង វ៉ាន់វីតា ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ព្រោះ “ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប”

ភ្នំពេញ៖ មានការចាប់អារម្មណ៍ជាខ្លាំងនៅពេលតារាវ័យក្មេងទាំងពីររូបគឺ ឈូឈូ និង វ៉ាន់វីតា បានរួមគ្នាបង្ហាញការញាំនូវគ្រឿងម្ជូរជាមួយគ្នានៅលើបណ្តាញសង្គមកាលពីថ្មីៗនេះ ធ្វើឱ្យទស្សនិកជនស្ទើរតែគ្រប់គ្នាឃ្លានតាមនិងស្រក់ទឹកមាត់។

តារាស្រីស្អាតវ័យក្មេងទាំងពីរ ពិតជាធ្វើឱ្យទស្សនិកជននិងប្រិយមិត្តលើបណ្តាញសង្គម ម្នាក់ៗឃ្លានតាមនិងស្រក់ទឹកមាត់តាមពួកគេទៅហើយ ដោយសារតែ ឈូឈូ និង វ៉ាន់វីតា នាំគ្នាញាំម្ជូរយ៉ាងឆ្ងាញ់ មិនចេះឈប់មាត់ឡើយ។

តារាវ័យក្មេងទាំងពីរ មិនត្រឹមតែជាតារាស្រីស្អាត និងល្បីមានប្រជាប្រិយខ្លាំងក្នុងវិស័យភាពយន្តនោះទេ ពួកគេក៏តារាល្បីដែលតែងតែទទួលបានស្ពតពាណិជ្ជកម្មជាច្រើនជាហូរហែរ។ លើកនេះ ពួកគេទាំងពីររូបបានបង្ហាញខ្លួនសកម្មភាពញាំម្ជូរជាមួយគ្នា ដោយបង្ហាញទៅកាន់តែទស្សនិកជន អោយស្រក់ទឹកមាត់តាមពួកនាងៗតែម្តង។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ទស្សនិកជន និង អ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ទៅបបូរមាត់ពួកគេទាំងពីរពិតជាស្អាត ហើយគួរឱ្យពេញចិត្តតែម្តង ជាពិសេសបើកមាត់ ទំពារគ្រឿងម្ជូរ យ៉ាងជូរហិលនោះ ពិតជាមើលពួកគេហើយស្ទើរចង់ទ្រាំមិនបានទៅហើយ។

ជាមួយគ្នានោះ កញ្ញា ឈូឈូ និងកញ្ញា វ៉ាន់វីតា បានបង្ហើបឱ្យដឹងថា ការពិតពួកគេជាតារាតំណាងឱ្យហាងលក់គ្រឿងម្ជូរស្នាដៃខ្មែរសៀមរាប នៅម្តុំផ្លូវសុធារស ទើបពួកគេបានបង្ហាញខ្លួនរួមនៅលើបណ្តាញសង្គម។ ថ្ងៃនោះឡាញ ញាំគ្រឿងម្ជូរនោះ ពូកគេពិតជាមិននឹកស្មានថា មានមនុស្សយ៉ាងច្រើនចូលមើល សួរនាំពួកគេចង់ដឹងទីតាំង ហើយខ្លះចង់ញាំជាមួយគ្នាបែបនេះដែរ។

សូមបញ្ជាក់ថា តារាស្រីវ័យក្មេង និងមានប្រជាប្រិយខ្លាំង ឈូឈូ និង វ៉ាន់វីតា គ្រាន់តែបង្ហាញខ្លួនក្នុងសកម្មភាពញាំគ្រឿងម្ជូររបស់ហាងស្នាដៃខ្មែរសៀមរាបនេះ ក៏ទទួលបានការពេញចិត្តនិងផ្ទុះការសរសើរចំពោះមុខមាត់តារាស្រីទាំងពីរ ពេលញាំម្តងៗពិតជាទំនងណាស់។

ហាងម្ជូរស្នាដៃខ្មែរសៀមរាប ជាយីហោល្បីទទួលបានការគាំទ្រខ្លាំងក្នុងខេត្តសៀមរាប ហើយមានមនុស្សជាច្រើនជាវញាំរាល់ថ្ងៃ ហើយបច្ចុប្បន្ននេះមានបើកសាខាថ្មីក្នុងក្រុងភ្នំពេញ នៅផ្លូវសុធារស ទល់មុខអាគារសាកលវិទ្យាល័យបៀលប្រាយ៕