Mai-Ter បន្ថែមអនុស្សាវរីធ្វើបុណ្យរួមជាតិដើម្បីជាសុភមង្គលនៃក្ដីស្នេហ៍….! មានរូបភាព

Mai-Ter ផ្អែមល្ហែមជាបន្ដបន្ទាប់ហើយក៏មិនព្រមឲ្យពេលវេលាល្អៗដែលសាងជាមួយគ្នាកន្លងផុតទៅ ដោយថ្មីៗនេះបានបណ្ដើរគ្នាទៅធ្វើបុណ្យរួមជាតិរួមនិស្ស័យ រូបភាពដែលបានមកម៉ុងម៉ិញដាក់គ្នាល្អមែនទែន

ជាគូស្នេហ៍មួយគូទៀតនៅក្នុងវិស័យសិល្បៈដែលផ្អែមល្ហែមដាក់គ្នាមិនចេះរីងស្ងួតសម្រាប់គូរបស់ Mai Davika ជាមួយនិងអ្នកកំលោះ Ter Chantavit ឲ្យតែមានពេលវេលាត្រូវគ្នាពេលណាដឹងតែបានឃើញរូបគូរបស់អ្នកទាំងពីរពេលនិងដែរហើយ ទោះជាដំណើរកំសាន្ដឬរូបភាពខាងប្រុសទៅអង្គុយចាំខាងស្រីនៅកន្លែងថតរឿង អាចនិយាយបានថារូបភាពលើកឡើងខាងលើជាទីពេញចិត្តរបស់ហ្វេនៗណាស់

After Footer (Active) - damrei Mr1 Zone2

ហើយក៏ជឿជាក់ថាថ្ងៃល្អៗក្នុងការធ្វើបុណ្យ Mai-Ter ក៏មិនព្រមឲ្យភ្លាតគឺថាប្រញាប់ចាប់ដៃគ្នាទទួលពរជ័យដើម្បីជាសិរីមង្គលរួមគ្នា ។ មិនត្រឹមតែភាពស្រស់ស្អាតនិងសង្ហានោះទេនៅមានភាពគួឲ្យស្រលាញ់របស់អ្នកទាំងពីរទៀតផងដែរ ព្រោះខាងប្រុសនៅក្បែរមើលថែ ខាងស្រីរហូត និងគ្មានអ្វីផ្លាស់ប្ដូរឡើយ ឃើញរូបភាពសិរិមង្គលរបស់អ្នកទាំងពីរហើយ ក៏ចង់ឃើញរូបភាពល្អៗបន្ទាប់ជារូបកូនកំលោះកូនក្រមុំម្ដងដល់ហើយ

អត្ថបទដោយ​ : នីត្តា