ហ៊ានខ្លាំងណាស់ Pok-Teaw រាំកណ្ដាលផ្លូវបំបែកភ្លើងស្ដុបព្រោះតែ MV បទថ្មីចេញមិនបានប៉ុន្មានថ្ងៃផងមានអ្នកចូលដល់ទៅ…! មានវីឌីអូ

Pok-Teaw ជប់លៀងឆ្លងបទភ្លេងថ្មី KOM TUM មានអ្នកចូលមើលដល់ទៅ 3លាននាក់ ចាប់ដៃគ្នារាំកណ្ដាលផ្លូវបំបែកភ្លើងស្ដុប សូមបញ្ជាក់ចំពោះអ្នកចូលចិត្តដ្រាម៉ាថាមានបងៗប៉ូលីសចាំធ្វើចរាចរណ៍ឲ្យហើយចា

 

អាចនិយាយបានថាទទួលបានជោគជ័យហើយក៏សប្បាយចិត្តជាមួយគ្នាបំផុត នៅពេលបទភ្លេងថ្មី KOM TUM  (Explicit) របស់ Mindset ដែលមាន Pok ជាអ្នកចម្រៀងនាំមុខហើយមានមិត្តស្និតស្នាលយ៉ាង Teaw មករួមរាំជាមួយក្នុងវីឌីអូ ក្រោយពីបានចេញបទភ្លេងនៅដើមខែវិច្ឆិកាកន្លងមក បញ្ជាក់ថាជាទីពេញចិត្តរបស់ហ្វេនៗជាច្រើនធ្វើឲ្យមានអ្នកចូលមើលឡើងដល់ទៅ 3លានដងជាការស្រេច

After Footer (Active) - damrei Mr1 Zone2

មុននេះបទចម្រៀង KOM TUM មានអ្នកចូលមើល 2លានដង Pok និង Margie បានរាំសម្ដែងការត្រេកអនៅក្នុងហ៊ាង ដល់ពេលនេះតួលេខទម្លុះកើនឡើងខ្ពស់ប្រាកដណាស់ថាការរាំត្រូវតែបន្ថែមភាពអស្ចារ្យឲ្យកាន់តែខ្លាំងជាងមុន ដោយ Pok អញ្ជើញ Teaw មករាំកណ្ដាលផ្លូវបំបែកភ្លើងស្ដុប និយាយពីថាទាំងក្បាច់រាំទាំងឈុតអ្នករាំសុទ្ធសឹងតែជាគំនិតដ៏អស្ចារ្យ

ហើយនាងបានផុសវីឌីអូព្រមទាំងឃ្លាប្រាប់ដើម្បីឲ្យហ្វេនៗបានយល់បានដឹងថា “អគុណបងប៉ូលីសដែលបានការពារសុវត្តិភាពឲ្យផងដែលចា”

អត្ថបទដោយ : នីត្តា