អូហូឪកាសល្អៗបែបនេះមិនងាយមានទេ James Jirayu បង្អួតសាច់ដុំ 6កង់ណែនៗប្រាប់ថាពេលក្រោយនិងបង្ហាញ….! មានរូបភាព
មិនធម្មតាធ្វើឲ្យ Instagram @jirayu_jj ក្ដៅដូចភ្លើងគ្រាន់តែរូបភាពមួយសន្លឹកតែប៉ុណ្ណោះ នៅពេលបានឃើញតារាសម្ដែងប្រុសកំលោះវ័យក្មេង James Jirayu ផុសរូបភាពដ៏សង្ហា ដោយការដោះអាវលេងទឹក បង្ហាញឲ្យឃើញសាច់ដុំ 6កង់ណែនៗ ឡើងក្ដៅភ្នែក

ជាក់ស្ដែង James Jirayu បានចេញមកបើកចិត្តចំពោះមហាជនថា ជាពេលដែលជូនកំរៃដល់ហ្វេនៗអ្នកគាំទ្រ ដែលកំពុងតាមដានលោកខ្លះៗ ហើយមួយរយៈមើលទៅអាចជាស្គមបន្ទិចទើបមិនសូវជាមានខ្លាញ់ សាច់ដុំមើលឃើញច្បាស់ជាងមុន តែនិងព្យាយាមហ្វឹកហាត់ឲ្យកាន់តែល្អប្រសើររឿយៗ ព្រមទាំងបង្ហើបប្រាប់ថាពេលក្រោយនិងល្អជាងនេះ
អូហូនៅមានឪកាសក្រោយទៀតមែនទេ ជឿជាក់ថា James Jirayu អាចធ្វើបានគ្រាន់តែមួយសន្លឹកនេះល្អយ៉ាងនិងហើយចុះទំរាំពេលក្រោយដែលសន្យាទៀតនោះយ៉ាងវិញទៅមានតែរងចាំមើលទាំងអស់គ្នាហើយចា
អត្ថបទដោយ : នីត្តា









