អូហូមើលមួយភ្លែតនឹកស្មានថា Aum Patcharapa ចូលប្រកួត Miss Earth 2020 តែតាមពិតគឺជាបវកញ្ញា….! មានរូបភាព

Nam Petchtiyaphar បង្ហាញស្ទាយថ្មីប្រកួតក្នុងកម្មវិធី Miss Earth 2020 ស្អាតលើសពីការរំពឹងទុកជាពិសេសមើលមួយភ្លែតដូច Aum Patcharapa តួពិតសម្លេងពិតចឹង

ធ្វើដំណើរលើវិថីបវកញ្ញាលំដាប់ពិភពលោកម្ដងទៀតសម្រាប់ Nam Petchtiyaphar ដែលបច្ចុប្បន្ននេះគ្រងតំណែង Miss Earth Thailand 2020 ហើយក្នុងពេលប្រកួត  Miss Earth 2020 ក្នុងពេលនេះសាម៉ីខ្លួនក៏មានរូបថ្មីៗមកចែករំលែកដល់ហ្វេនៗអ្នកគាំទ្របានតាមដានទាំងអស់គ្នាជាបន្ដបន្ទាប់

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង (25 វិច្ឆិកា 2020) Nam Petchtiyaphar បានចេញមកបង្ហាញរូបភាពថ្មីដល់អ្នកគាំទ្រ បានភ្ញាក់ផ្អើលម្ដងទៀតជាមួយទឹកដៃតែងមុខជាងល្បីឈ្មោះក្នុងស្ទាយតារាបង្ហាញម៉ូតដ៏ស្រស់ស្អាត មើលទៅស្រដៀងៗនិងកញ្ញា Aum Patcharapa តារាសម្ដែងជួរមុខនៃប្រទេសថៃ បើមើលមិនពិនិត្យឲ្យដិតដល់ទេប្រិយមិត្តនិងគិតថា Aum បន្ថែមអាជីពជាអ្នកបង្ហាញជាក់ជាមិនខាន

អត្ថបទដោយ : នីត្តា