មិននឹកស្មានថា Miss Earth 2020 ធ្លាប់ចំណាយលុយរាប់លានដើម្បីបានមុខមាត់ដូច Aum Patcharapa ហើយលទ្ធផលគឺថា…..! មានរូបភាព
តារាបង្ហញម៉ូត Miss Earth 2020 បង្ហាញសម្រស់ដោយមានការតុបតែមុខពីជាងដ៏មានទឹកដៃនិងល្បីឈ្មោះ Nong Chat ក្នុងពេលប្រកួតពិតជាស្រស់ស្អាតខ្លាំងណាស់ហើយបើមើលមួយភ្លែតអាចឆ្ងល់បានថា Aum Patcharapa មកចូលរួមប្រកួតដែលជាមិនខាន

ជាក់ស្ដែង Nam Pet បវកញ្ញា Miss Earth 2020 បានចេញមក update រូបថ្មីៗដើម្បីឲ្យហ្វេនៗបានតាមដានទាំងអស់គ្នា និងធ្វើឲ្យអ្នកគ្រប់គ្នាបានភ្ញាក់ផ្អើលដោយការតុបតែងមុខស្ទាយថ្មីដែលមានជាងទឹកដៃល្អមានទេពកោសល្យពោរពេញដោយគំនិតច្នៃប្រឌិតបន្ថែមសម្រស់ដល់នាងកាន់តែស្រស់ស្អាតជាងធម្មតា ជាពិសេសនោះគឺថាបើមិនពិនិត្យទេគ្រប់និងអាចយល់ច្រលំថា Aum Patcharapa មកប្រកួតជា Miss Earth 2020 ជាមិនខានព្រោះថានាងពិតជាមានមុខមាត់ស្រដៀងនិង Aum ពេកហើយ
ដោយមុននេះ Nam Pet ធ្លាប់បានចំណាយលុយ 1 លានបាតកែសម្ភស្សកែមុខមាត់ដោយយក Aum ធ្វើជាតួយ៉ាងធ្វើជាគម្រូរហូតមកដល់ពេលនេះបូករួមនិងការ make up របស់ជាង Nong Chat ចូលទៅឃើញថាលទ្ធផលចេញមកដូចបងប្អូនភ្លោះចឹង
អត្ថបទដោយ : នីត្តា







