ជាការពិតក្រោយពេល គ្រងមកុដ បវរកញ្ញាភពផែនដីថៃ ២០២០ (Miss Earth Thailand ២០២០) រួមមក Nam Petchteeyapar កំពុងតំណាងឲ្យប្រទេសថៃ ក្នុងប្រកួតបវរកញ្ញាភពផែនដីឆ្នាំ ២០២០ បន្តទៀត ខណៈពេលនេះ មហាជនជាច្រើនក៏កំពុងតែចាប់អារម្មណ៍លើរូបនាងផងដែរ។
មិនត្រឹមតែប៉ុនណោះ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ថ្មីៗនេះ មានរូបភាពប៉ុន្មានសន្លឹករបស់បវរកញ្ញាឯកភពផែនដីថៃរូបនេះ ត្រូវបានអ្នកផាត់មុខដ៏ជំនាញបង្ហោះក្នុងបណ្ដញសង្គម ដែលមើលទៅសម្រស់របស់នាងពិតជាដូច កំពូលតារាសម្ដែងថៃជួរមុខ Aum Patcharapa ខ្លាំងណាស់ ពោលគឺសឹងតែធ្វើឲ្យគ្រប់គ្នាច្រឡំទៀតផង។
ក្រោយពេលឃើញបែបនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល និងមិននឹកស្មានថាបវរកញ្ញាឯកថៃ២០២០រូបនេះ មានសម្រស់ដូន Aum សឹងតែបេះបិទបែបនេះសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី