មើលកូនគេផង! ទើបតែប៉ុន្មានថ្ងៃសោះ កូនប្រុសដំបូង Mai Sukhon មុខដូចនាងណាស់!(មានរូបភាព)

ជាការពិតណាស់ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កន្លងទៅ តារាសម្ដែងស្រីថៃ Mai Sukhon បានបង្ហាញដំណឹងល្អដល់អ្នកគាំទ្រ ដោយនាងសម្រាលបានកូនប្រុសដំបូងរបស់ខ្លួនដោយសុវត្ថិភាព ហើយថែមទាំងមានសុខភាពល្អទៀតផង។

មិនត្រឹមតែប៉ុនណោះ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នៅពេលនេះ គឺមុខមាត់កូនប្រុសរបស់នាង គ្រាន់តែកើតមកភ្លាម មិនថាទម្រង់មុខ ជាពិសេសនោះគឺច្រមុះមានខ្ទង់ខ្ពស់កាត់ទៅរកនាងបេះបិទតែម្ដង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសរសើរ និងរំភើបចិត្តជំនួសតារាស្រីរូបនេះ ដែលសម្រាលបានកូនប្រុសមានមុខមាត់ស្អាតគួរឲ្យស្រលាញ់ខ្លាំងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី