ចង់ឲ្យដឹងថាខ្ញុំស៊ិចស៊ី! តារាថៃម្នាក់នេះអត់ខ្វល់អត់ឈឺពីសម្ដីរិះគន់មើលងាយលើភាពស៊ិចស៊ីរបស់នាងព្រោះតែនាងមានហេតុផល…! មានវីឌីអូ
ជានារីម្នាក់ដែលជោគជ័យក្នុងការប្រែក្លាយរូបរាងឲ្យស្អាតរហូតដល់ពេលនេះក្លាយទៅជា idol ជានិមិ្មតរូបរបស់មនុស្សស្រីជាច្រើនសម្រាប់កញ្ញា Kratae Rsiam ពីរូបរាងតូចស្ដើងល្អិត តែពេលនេះក្លាយទៅជាម្ចាស់រូបរាងដ៏សែនស៊ីចស៊ីស្អាតគ្រប់ជ្រុង ទោះបីជាស្លៀកអ្វីក៏ស្អាតទាក់ភ្នែក

តែទំរាំបានរូបរាងបែបនេះ អាចនិយាយបានថានាងបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ព្រមទាំងប្រកាន់វិន័យយ៉ាងខ្ជាប់ខ្ជួន
ជាក់ស្ដែងសាម៉ីខ្លួនបានបង្អួតខ្លួននៅក្នុងឈុតស៊ីចស៊ីម្ដងទៀតគឺក្នុងឈុតហែលទឹក និងផុសរូបតាមស្ទាយផ្សេងៗ ហើយបើកាន់តែមើលកាន់តែធ្លាក់ក្នុងអន្លុងស្នេហ៍លើរូបរាងរបស់នាង ព្រមជាមួយនិងសារផ្ញើរជូនដល់អ្នកដែលកំពុងតែព្យាយាមផ្លាស់ប្ដូរូបរាងខ្លួនឯងឲ្យស្អាតដូចជានាងថា
“អគុណគ្រប់គ្នាដែលបានសរសើរចំពោះរូបរាងនិងការព្យាយាម រួមទាំងវិន័យនៃការមើលថែរូបរាងរបស់ Kratae ណាចា ដោយរូបគ្រប់រូបភាពមិនបានថតព្រោះតែចង់បង្អួតរូបរាងតែម៉្យាង (អ្វីដែលយើងចង់បង្ហាញនិងហើយ) តែច្រើនជាងនេះគឺ! អ្នកត្រូវដឹងថា ទំរាំតែយើងបានមក ទំរាំតែយើងបានបែបនេះ វាកើតចេញពីចិត្ត ហើយនិងវិន័យពិតៗ ដោយ Kratae ចង់ផ្ដល់កំលាំងចិត្តដល់អ្នកគ្រប់គ្នាក្នុងបំណងចង់បានសុខភាពល្អ ចង់ផ្ដល់កំលាំងចិត្តដល់អ្នកដែលស្រលាញ់ខ្លួនឯងហើយនិងកំពុងតែផ្លាស់ប្ដូរខ្លួនឯងណាចា
Kratae មិនមែនជាអ្នកដែលមានរូបរាងស្អាតបំផុតនោះទេ ហើយក៏មិនបានល្អឥតខ្ចោះ ឬត្រូវចិត្តអ្នកណាទាំងអស់ដែរ តែយើងមិនចាំបាច់រងទុក្ខឬត្រូវហត់ដើម្បីពិសោធន៍ឲ្យអ្នកម្នាក់មកស្រលាញ់យើងដែរ ព្រោះថាបើគេស្រលាញ់ទោះបីយើងដេកស្ងៀមក៏គេនៅតែស្រលាញ់យើងដែរ (មិនមែនទេដឹង55) គឺយើងត្រូវតែមានជំនឿចិត្តនិងមោទនភាពលើរូបរាងកាយរបស់យើង ប្រឹងឲ្យអស់សមត្ថភាពហើយបានប៉ុណ្ណាក៏ត្រូវមានក្ដីសុខចំពោះរូបយើងប៉ុណ្ណឹង មិនបាច់ទៅបារម្ភឬយកសម្ដីរបស់អ្នកដទៃមកធ្វើឲ្យយើងអស់ទំនុកចិត្តឬបាក់ទឹកចិត្តនោះទេ
ត្រូវទន្ទេញឲ្យជាប់មាត់ថា ខ្ញុំស្អាតៗៗៗណាស់ៗៗៗ ^^ ខ្ញុំនិងបង្ហាញ ខ្ញុំមានរបស់ល្អ ខ្ញុំចូលចិត្តបញ្ចេញ ខ្ញុំចង់ឲ្យដឹងថាខ្ញុំស៊ិចស៊ី! ហើយយ៉ាងម៉េចចុះ….?”
អត្ថបទដោយ : នីត្តា











