បើកបង្ហាញមុខអ្នកចាប់ផ្កាបានក្នុងថ្ងៃរៀបការរបស់ Toon-Koi ហើយ tag ផ្ញើរឲ្យ boy pakorn អ្នកណាគេចេស!! មានវីឌីអូ

ជារឿងមួយដែលត្រូវចូលរួមត្រេកអសម្រាប់វិស័យសិល្បៈ ក្រោយពី Toon Artiwara បានចាប់ដៃ Koi Rachwin ចូលពិធីមង្គលកាពេញច្បាប់ជាផ្លូវការនៅថ្ងៃទី 28 វិច្ឆិកា 2020 នៅក្រោមបរិយាកាសកុះករដោយការចូលរួមពីបណ្ដារភ្ញៀវ

ក្នុងឪកាសដែលសប្បាយបំផុត ត្រូវប្រគល់ជូនក្នុងកម្មវិធីជប់លៀងក្នុងពេលរាត្រី ព្រោះអ្នកសិល្បៈព្រមចិត្តព្រមថ្លើមគ្នាតែងខ្លួនយ៉ាងពេញទំហឹង ហើយមកដល់ពេលកូនកំលោះកូនក្រមុំត្រៀមបោះបាច់ផ្កា ចាត់ទុកដូចជាការបង្ហាញគ្រប់យ៉ាងក្នុងពិធីមង្គលការ ភ្ញៀវម្នាក់ៗត្រៀមចាំកន្លែងរបស់ខ្លូនឯងដែលគិតថានិងអាចទទួលបាច់ផ្កាបាន

គ្រាន់តែកូនក្រមុំបោះភ្លាម សម្លែងស្រែកក៏ពន្លឺឡើងយ៉ាងសប្បាយរីករាយ ហើយម្នាក់ក្នុងចំណោមនិងចាប់បានបាច់ផ្កាគឺជា  Pompam  និងឯង នៅពេលដែលពិធីករឲ្យអ្នកដែលចាប់បានឡើងមកលើវេទិកា សាម៉ីខ្លួនបានងាកមកញញឹមបែបអៀនៗដាក់ភ្ញៀវដទៃថា “អួយៗៗៗ មិនបាន” បង្កើតសម្លេងសើចនិងស្នាមញញឹមមិនធម្មតាទេ

 

បន្ទាប់មក Pompam បានផុសបាច់ផ្កាក្នុង Instagram ផ្ទាល់ខ្លួន ព្រមទាំង tag ឲ្យឈ្មោះ boy pakorn ថា​  “សម្រាប់អ្នកដែលទទួលបានបាច់ផ្កាពី #koytoonwedding ក៏គឺខ្ញុំម្ចាស់ ព្រមជាមួយនិង  @boy_pakorn សួរបងៗអ្នកទាំងអស់គ្នាផង @hanongh @cmcamel #togetherforeverkt” ធ្វើឲ្យហ្វេនៗដល់ថ្នាក់បង្អាប់ថាបង boy ត្រូវប្រញាប់មកស្ដីដណ្ដឹងយាយ Pompam ហើយណា5555

អត្ថបទដោយ​ : នីត្តា