Nadech ផុស comment ចង់ក្អួត…ពេលឃើញរូបផ្អែមល្ហែមរបស់ Mark-Kim តែចុងក្រោយត្រេូវ Kimberley ដាក់វិញស្ពឹកមុខ!! មានរូបភាព

ធ្វើឲ្យដំណើរកំសាន្ដទៅសមុទ្រក្លាយទៅជាផ្អែមក្រោយពីគូស្នេហ៍តារាសម្ដែងប្រុសស្រី Kimberley និង Mark Prin ដែលមានការជ្រួលច្របល់ចំពោះឈុតហែលទឹករបស់ Kimberley ជាខ្លាំង ព្រមទាំងភាពផ្អែមល្ហែមរបស់ Mark ក៏មិនធម្មតា ផុសរូបគូនីមួយៗសុទ្ធតែធ្វើឲ្យប្រិយមិត្តក្នុង IG បើកភ្នែកធំៗដែរ

រឿងនេះដូចជាធ្វើឲ្យមានការក្ដៅក្រហាយភ្នែករបស់មិត្តរួមសិល្បៈយ៉ាង Nadech ខ្លាំងហើយមើលទៅបានជានៅពេលដែល Kimberley ផុសរូបគូកៀកកើយជាមួយ Mark ព្រមជាមួយនិងឃ្លាផ្អែមល្ហែមថា  “Thankful to have you by my side..” (អគុណដែលមានបងក្បែរ)

After Footer (Active) - damrei Mr1 Zone2

ដោយខាង Nadech ចូលទៅ comment ឲ្យថា “ចង់ក្អួតៗៗៗ” ព្រមទាំង tag ឈ្មោះ IG របស់ Mark ឲ្យមកមើលជាមួយគ្នា ចំណែកខាងកញ្ញា Kimberley មិនសុខចិត្តទុកឲ្យ Nadech ចង់ក្អួតតែម្យ៉ាងទេគឺថាតបទៅវិញឲ្យស្ពឹកមុខដូចគ្នាថា “អួយ!! យើងនិងក៏មិនល្មមដែរចា” ខណៈពេលដែលហ្វេនៗក៏សុំនៅខាង Kimberley ហើយជួយបន្ថែមទៀតថា មើលតែខាងគេ មិនមើលខាងខ្លួនឯងផងទេ 5555

អត្ថបទដោយ​ : នីត្តា