Lydia Sarunrat ក្ដៅស្លឹកត្រចៀកនិងអ្នកបើកឡានបុកគេហើយនៅមកឲ្យទទួលខុសត្រូវទៀតដល់ពេលបើកកាមេរ៉ាឲ្យមើលបែរជា…..! មានវីឌីអូ

នៅថ្ងៃទី 30 វិច្ឆិកា 2020 ជួបមនុស្សរបៀបនេះសុំចិត្តមែន! Lydia Sarunrat តារាចម្រៀងភរិយារបស់លោក Matthew Deane បានផុសវីឌីអូពីកាមេរ៉ាមុខឡានរបស់លោកប៉ានាង ដែលបានកត់ត្រាទុកហេតុការណ៍ខណៈដែលឡាននៅខាងមុខបានរអិលមកបុកជាមួយនិងឡានលោកប៉ាក្នុងកំឡុងពេលចាំភ្លើងក្រហម តែខាងអ្នកឡានរអិលមកបុកបែរជាឲ្យលោកប៉ានាងទទួលខុសត្រូវព្រោះតែទទួលការខូចខាត

Lydia បានបញ្ជាក់ទៀតថា សូមដាស់តឿន មិនគិតថាអាកុងជាមួយនិងយាយនិងជួបមនុស្សបែបនេះ លោកតាលោកយាយឈប់ឡានជាប់ភ្លើងក្រហមធម្មតាហើយសុខៗឡានខាងមុខបានរអិលថយមកបុកយើង គាត់ចុះមកពីលើឡានហើយប្រាប់ថាគាត់មានការខូចខាត ឡាន់មានកូតត្រូវឲ្យទទួលខុសត្រូវ គំរាមគំហែងអាកុងនិងលោកយាយជាច្រើនតែម្ដង បងប្រុសអ្នកបើកឡានក្រុងឃើញហេតុការទាំងអស់គាត់ឈប់ឡានជួយធ្វើជាសាក្សីថាអ្នកខាងមុខនិងមកបុកយើងមែន

នៅពេលដែលអាកុងនិងយាយហៅធនារ៉ាប់រងក៏មិនព្រម ដល់យើងប្រាប់ថាឲ្យទៅជុសជុលទៅក៏មិនព្រមទៀត ដល់ពេលយើងប្រាប់ថានិងឆែកមើលកាមេរ៉ាមុខឡាន គាត់ក៏ប្រញាប់ឡើងឡានបើកចេញទៅតែម្ដង បើបែបសុំខ្លាចម៉ងនេះល្អហើយដែលមានកាមេរ៉ាសុវត្តភាពមុខឡាន ល្អហើយដែលមិនឲ្យលុយទៅ អគុណបងអ្នកបើកឡានក្រុងដែលបានឈប់ឡានធ្វើជាសាក្សីឲ្យលោកតានិងលោកយាយណាចា (គ្រប់គ្នាគួតែមានកាមេរា៉សុវិត្តភាពឡាន)

អត្ថបទដោយ​ : នីត្តា