Pok ស្រលាញ់ Margie ស្ទើរលេបទិញរបស់ឲ្យឡើងប្រពន្ធស្រែកពេញផ្ទះព្រោះតែតំលៃចូលខ្ទង់លាន…..! មានរូបភាព

Pok ស្វាមីកំពូលសង្ហានិងសែនល្អរបស់ Margie ធ្វើឲ្យភរិយាភ្ញាក់ផ្អើលដោយកាដូតូចមួយតែតម្លៃកប់ សាម៉ីខ្លួនឃើញហើយស្រែកផ្អើលផ្ទះតែម្ដង សប្បាយចិត្តខ្លាំងណាស់សំពះអគុណស្វាមីយ៉ាងគួឲ្យស្រលាញ់

គូស្វាមីភរិយាល្បីឈ្មោះក្នុងវិស័យសិល្បៈគ្រងតំណែងយូធូបពេញនិយមដែលទៅណាមកណាធ្វើអី្វមានតែស្វាមីភរិយា ហើយពេលនេះក៏ក្លាយទៅជាលោកប៉ាអ្នកម៉ាក់របស់កូនភ្លោះប្រុសស្រីទៅហើយ កម្មវិធី Pokgie on the run ធ្វើឡើងតាំងតែមិនទាន់មានកូនរហូតមកដល់ពេលនេះមានកូនតូចៗហើយ Pok-Margie បាននាំយកនូវ life style និងការរីកលូតលាស់របស់កូនៗរហូតក្លាយទៅជាទីពេញចិត្តពេញថ្លើមរបស់អ្នកគ្រប់គ្នា អាចនិយាយថាសកម្មភាពក្នុងកម្មវិធីយូធូបល្អខ្លាំងណាស់គឺល្អគ្រប់វគ្គ មានអ្នកចុចតាមដានរាប់សែននាក់រហូតឈានដល់លាន

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងកម្មវិធី Pokgie on the run EP.85 Pok បានរៀបចំផែនការពញាក់ភរិយាជាទីស្រលាញ់ដោយការទិញនាឡិកាម៉ាក់ល្បីឲ្យ ពណ៌មាសស្រោបពេជ្រតម្លៃសាកសមនិងឋានៈទាយាទត្រឹមតែខ្ទង់លានបាតប៉ុណ្ណោះចា បន្ទាប់ពីរូបភាពដែល Margie បានឃើញប្រអប់នាឡិកាហើយនោះសម្លែងស្រែកក៏ឮឡើងរំពងផ្ទះ ដោយអារម្មណ៍ត្រេកអខ្លាំង សូម្បីតែកូនៗក៏សម្លឹងមើលម្ដាយដោយការឆ្ងល់

អត្ថបទដោយ : នីត្តា