ផ្អែមល្ហែមទៀតហើយ! Pancake និងគូស្នេហ៍ធ្វើ Anniversary ៩ឆ្នាំឡើងរ៉ូមែនទិក!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake Khemanit មានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍រយៈពេល៩ឆ្នាំហើយ តែដំណឹងអាពាហ៍ពិពាហ៍អ្នកទាំងពីរហាក់បីដូចជាមិនទាន់គិតគូរទាល់តែសោះ។

តែយ៉ាងណាមិញ ងាកទៅមើលទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ នៅថ្ងៃរៀបចំខួបស្នេហាគម្រប់៩ឆ្នាំនេះវិញ ឃើញថាផ្អែមល្ហែមខ្លាំងណាស់ ដោយក្នុងនោះគ្រប់គ្នាបានឃើញអ្នកទាំងពីរណាត់គ្នាទៅញាំអាហារជាមួយគ្នានៅ Sky Bar ក្រោមពន្លឺផ្កាយ មើលពិតជារ៉ូមែនទិចខ្លាំងណាស់។

ក្នុងនោះ Pancake ក៏បានបង្ហោះរូបភាព និងភ្ជាប់ជាមួយសារដ៏មានអត្ថន័យថា៖​ «៩ ឆ្នាំហើយតែមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងទើបតែចាប់ផ្តើម»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ហើយក៏បាននាំគ្នាចូលរួមអបអរថ្ងៃខួបស្នេហាគម្រប់៩ឆ្នាំរបស់អ្នកទាំងពីរគ្រប់ៗគ្នាផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី