Nadech បញ្ជាក់ការពិតហើយរឿងថង់ប្លាស្ទិចដែលកាន់មិនព្រមចោលពេលរាំបទ KOM TUM ខាងក្នុងនោះមាន…! មានវីឌីអូ

យូរៗទើបមានឪកាសបានរួបរួមគូគ្នាម្ដង ទើបឆ្លៀតឪកាសបបួលគ្នាមករាំតាមបទ KOM TUM ដើម្បីសាងបរិយាកាសរីករាយដល់ហ្វេនៗអ្នកគាំទ្រទាំងបីគូ Pok-Margie , Nadech-Yaya , Mark-Kim ក្រៅពីភាពគួឲ្យស្រលាញ់របស់អ្នកទាំងគូហើយ គ្រប់គ្នានៅមានការចាប់អារម្មណ៍ទៅដល់ថង់ប្លាស្ទិចដែលកំលោះ Nadech កាន់ជាប់និងដៃមិនព្រមដាក់ចោលផងដែរ

រឿងនេះ Nadech បានចេញមកនិយាយបកស្រាយថាក្នុងថង់និងមានស្លឹកឈើជប៉ុនដែលចុងភៅឲ្យមក ដោយគ្រប់គ្នាសុទ្ធតែបានទាំងអស់ តែសម្រាប់ខ្លួនសុំកាន់បែបនិងព្រោះព្រោះចង់ឲ្យអ្នកគ្រប់គ្នាចាប់អារម្មណ៍លើស្បែកជើងច្រើនជាង

តែបែរជាខុសបំណងទៅវិញព្រោះហ្វេនៗចាប់អារម្មណ៍រឿងថង់ដៃដាក់បាយច្រើនជាងស្បែកជើង

អត្ថបទដោយ​ : នីត្តា