ច្បាស់នៅប៉ុណ្ណឹង! ទីបំផុត Aum Patcharapa ចេញមុខប្រាប់បីហេតុផលដែលនាងឈប់តាមដាន (unfollow) លោកហៃសូ Pok ថា….! មានរូបភាព

ធ្វើឲ្យអ្នកគាំទ្រខ្វល់ចិត្តម្ដងទៀតនៅពេលដែលមានអ្នកសង្កេតឃើញថាតារាស្រីល្បីឈ្មោះយ៉ាង Aum Patcharapa  បានឈប់ការតាមដាន (unfollow) IG របស់សំណព្វចិត្តគឺលោកហៃសូ Pok រហូតធ្វើឲ្យគ្រប់គ្នាគិតថាប្រហែលជាមានបញ្ហាកើតឡើងចំពោះទំនាក់ទំនងអ្នកទាំងពីរ

ក្នុងពេលថ្មីៗនេះ Aum បានចេញមកបើកចិត្តនិយាយជាសាធារណៈនៅមុខបណ្ដារជនទាំងអារម្មណ៍ល្អ ព្រមទាំងប្រាប់ច្បាស់ៗគ្រប់ប្រធានបទឲ្យស្ដាប់ថា បានឈប់តាមដាន (unfollow) តាំងតែពីឆ្នាំមុនហើយ ដែលធ្លាប់ឈ្លោះគ្នាហើយក៏មិនបានតាមដាន IG វិញដែរ ដោយនាងក៏បានអធិប្បាយដល់ហេតុផលឲ្យហៃសូ Pok ស្ដាប់រួចហើយ

After Footer (Active) - damrei Mr1 Zone2

ហៃសូ Pok បង្អាប់រឿងភាគ ប្រាប់ថាយើងនិងថើបឡើងភ្លេចខ្លួនហ្ន?

“គាត់ក៏បង្អាប់តែចឹងឯង តាមពិតទៅគាត់ក៏មិនបានជានិយាយអ្វីក្រៅពីឈុតឆាកត្រង់និងដែរ”

ចឹងបញ្ជាក់ថាគាត់លួចប្រច័ណ្ឌហួងហែងយើងមែនទេ?

“អត់ទេៗ គាត់គ្រាន់តែមើលមួយភ្លែតទេ”

មុននេះគ្រប់គ្នាមានការសង្ស័យថាហេតុអីបានជា unfollow IG របស់លោក Pok ?

“តាំងពីឆ្នាំមុនមកម្ល៉េស ដូចដែលធ្លាប់បានដឹងហើយ ក៏ឈ្លោះគ្នាតាំងតែពេលនិងមក”

ក្រោយមកក៏មិនដែល follow វិញទេ?

“អត់ទេ នៅពេលដែលឈប់និយាយគ្នាពេលណានិងមិនហត់ unfollow ម្ដងទៀត ក៏ប្រាប់ថាខ្ញុំឈប់តាមដានឈប់ follow ហើយណាកាម៉ាប់ ព្រោះបើយើងឈប់និយាយគ្នាថ្ងៃណាក៏ឲ្យវាចប់ៗតែម្ដងទៅ មិនចាំបាច់ហត់មក unfollow  ព្រោះ Aum មាននិស័យដូចកូនក្មេង បើឈ្លោះក៏ unfollow ក៏លប់រូប គឺបែបនេះឯងពេលណាដែលខឹងម៉ួម៉ៅក៏ដូចគ្នា ណាមួយខ្ញុំក៏ពូកែខឹងទៀត ទើបប្រាប់ខ្លួនឯងថាខ្ញុំឈប់ធ្វើបែបនិងទៀតហើយណា ខ្ញុំនិងឈប់ប្រកាន់និស័យបែបនេះទៀតហើយ ទើបសម្រេចចិត្តមិនតាមដានល្អជាង”

ហើយគាត់អូខេទេ?

“គ៏ប្រាប់គាត់រួចហើយ ឯង….ខ្ញុំខ្ជិលលប់ ខ្ញុំក៏ខ្មាស់គេណា (សើច) ចំណែករឿងទំនាក់ទំនងក៏នៅតែបន្ដរឿយៗ ជួបគ្នាតិចជាងមុនតាំងតែមានកូវីដ ពេលខ្លះ 2-3 អាទិត្យជួបគ្នាម្ដង ពេលខ្លះក៏មួយអាទិត្យជួបគ្នាម្ដង ស្ទើរតែមិនបានជួបគ្នា ម្នាក់ៗគឺសុទ្ធតែសម្រាកនៅផ្ទះតែក៏មានលេងហ្គេមជាមួយគ្នា អនឡាយចា មិនមែនមិនបានទាក់ទងគ្នានោះទេចា”

បែបនេះហ្វេនៗអ្នកគាំទ្រអាចសប្បាយចិត្តបានហើយ?

“ក៏នៅតែបន្ដទៅមុខជាមួយគ្នារឿយៗចា”

តែក៏មានសកម្មភាពផ្អែមល្ហែម ឲ្យឃើញរឿយៗ?

“សកម្មភាពផ្អែមល្ហែមឬ មិនសូវមានទេ លេងហ្គេមតែម៉្យាងចា”

អត្ថបទដោយ : នីត្តា