រទេះភ្លើកបុកគ្នាហើយ! តួឯកស្រីរបស់ Nadech ទាំងពីរជួបគ្នានៅក្នុងកម្មវិធីតែមួយតែសំណាងល្អអត់មានបញ្ហាព្រោះថា….! មានរូបភាព
បង្ហាញរូបភាពគួឲ្យស្រលាញ់ៗដែលធ្វើឲ្យហ្វេនៗឃើញហើយត្រូវតែចុចឡាយភ្លាមៗ នៅពេលដែល Yaya និង Baifern តួឯកស្រីរបស់ Nadech ទាំងពីរបានមកជួបគ្នានៅក្នុងកម្មវិធីសម្ភោធខ្សែភាគយន្ដថ្មី “បងស្អាតកំពូលបោក” មុននិងមានឪកាសបានថតជាមួយគ្នាក្រោយពីកញ្ញា Yaya ប្រគល់បាច់ផ្ការីករាយសប្បាយចិត្តជាមួយនិង Baifern តួឯកស្រីសំខាន់ក្នុងរឿង

រឿងនេះក្រៅពីតារាស្រីទាំងពីរ ញញឹមស្រស់ស្រាយដល់កាមេរ៉ាហើយនៅមានភាពស្រស់ស្អាតនិងភាពគួឲ្យស្រលាញ់ទាំងគូទៀតផង ហើយនៅក្នុងនោះមានមនុស្សម្នាក់ដែលសប្បាយចិត្តខុសធម្មតាគឺថាសប្បាយចិត្តជាពិសេសនោះគឺកញ្ញា Baifern ដែលញញឹមប៉ោងថ្ពាល់អស់ហើយ មានទាំងផុសរូបគូជាមួយ Yaya មានអមជាមួយឃ្លាថា “សប្បាយចិត្តខ្លាំងៗណាស់ សប្បាយចិត្តបំផុតហើយ អគុណខ្លាំងណាស់ចា @urassayas #អស្ចារ្យខ្លាំងណាស់ចា #អូយមនុស្សបោកប្រាស់”

ខណៈដែលខាងកញ្ញា Yaya ក៏បានផុសរូបជាមួយ Baifern ព្រមជាមួយនិងសារបង្ហាញថា “មនុស្សស្អីក៏មិនដឹងមហាគួឲ្យស្រលាញ់ណាស់ Congratulations na ka !!” ហើយខាង Baifern ក៏ឆ្លើយតបវិញថា “Ya Baiស្រលាញ់ Ya” ជាសកម្មភាពនៃមិត្តភាព ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយញញឹមតាមតែម្ដង
រទេះភ្លើងបុកគ្នាតែអត់មានបញ្ហាព្រោះថា មួយតួឯកក្នុងរឿង តែមួយទៀតជាតួឯកក្នុងដួងចិត្តនៃជីវិតពិតរបស់បង Nadech ដូច្នេះហើយតើឲ្យមានបញ្ហាកើតឡើងយ៉ាងម៉េចទៅ
អត្ថបទដោយ : នីត្តា








