Mario Maurer ប្រញាប់ comment ឆ្លើយតបនិងសង្សាផុសជូនពរថ្ងៃកំណើតយ៉ាងផ្អែមល្ហែមពេញបណ្ដាញសង្គមអនឡាយខ្លាច…..! មានរូបភាព

អាចនិយាយបានថាពិបាករករូបគូផ្អែមល្ហែមខ្លាំងណាស់សម្រាប់គូនេះ Mario Maurer ជាមួយសង្សាបណ្ដូលចិត្ត Janjira  ទាំងដែរទាក់ទងគ្នាមកជាច្រើនឆ្នាំហើយ ជាមួយស្នេហាដែលត្រូវគេប្រឆាំងមិនពេញរហូតមកដល់ពេលនេះអ្នកទាំងពីរក៏បានធ្វើឲ្យហ្វេនៗអ្នកគាំទ្រទទួលយក ប៉ុន្ដែរូបគូនៅតែពិបាករកដដែល

ហើយជាក់ស្ដែងក៏បានឃើញសកម្មភាពដែលខាងស្រី ផុសជូនពរថ្ងៃកំណើត Mario តាមរយៈ Instagram បានឃើញរូបសង្ហាៗរបស់ Mario ញញឹមស្រទន់ៗ ព្រមជាមួយនិង caption ដែលនាងជូនពរយ៉ាងផ្អែមល្ហែមថា “មិនមានអ្វីពិសេសជាងនេះសម្រាប់រាស់ឆ្នាំ គ្រាន់តែត្រេកអរ ហើយសប្បាយចិត្តខ្លាំងណាស់ រាល់ៗថ្ងៃ ដែលមានបង O នៅលើលោកនេះ រីករាយថ្ងៃកំណើតណាចាបង O”

After Footer (Active) - damrei Mr1 Zone2

 

ធ្វើឲ្យហ្វេនៗនៅមិនសុខត្រូវចូលទៅចុចឡាយចុចចែករំលែកភ្លាមៗ ជាមួយនិងភាពផ្អែមល្ហែមតាមប្រពន្ធ័អនឡាយរបស់ Janjira លើកនេះ ថែមទាំងខាងអ្នកកំលោះ Mario ត្រូវប្រញាប់ចូលទៅឆ្លើយតបដោយពាក្យថា “អគុណបាត”

មិនស្វីតពេកតែគួឲ្រស្រលាញ់ចាគូនេះ Janjira-Mario

អត្ថបទដោយ : នីត្តា