កាលពីម្សិលមិញនេះ មហាជនជាច្រើនបាននាំគ្នាសម្ដែងការសោកស្ដាយយ៉ាងខ្លាំង នៅពេលលឺដំណឹងថា លោកយាយរបស់ម្ចាស់ពានរង្វាន់ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី២ តារាចម្រៀង វី ឌីណែត ទទួលមរណភាពហើយ។

ក្នុងនោះផងដែរ គ្រប់គ្នាបានឃើញរូបភាពតារាស្រីរូបនេះ បង្ហោះកាន់ទុក្ខជាមួយក្រុមគ្រួសារ អមជាមួយទឹកមុខសោកសៅបំផុតផងដែរ។
តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗគ្រប់គ្នាបាននាំគ្នាចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំចំពោះតារាស្រីរូបនេះ និងក្រុមគ្រួសារ ដែលបានបាត់បង់លោកយាយជាទីស្រលាញ់ផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖







អត្ថបទដោយ៖ស៊ីវលី