មិនគួឲ្យជឿ! Chompoo Araya ផុសរូបពេលនៅពីក្មេងៗជាមួយលោកប៉ាអ្នកម៉ាក់ សួរថាអ្នកទាំងអស់គ្នាឃើញអ្វីក្នុងរូបមួយសន្លឹកនេះ!! មានរូបភាព

ក្នុងឪកាសថ្ងៃបុណ្យលោកឪពុក អ្នកម៉ាក់កូនភ្លោះយ៉ាង Chompoo Araya ក៏មានសកម្មភាពហើយនិងរូបភាពកាលនៅពីក្មេងជាមួយលោកប៉ាមកផុសនៅក្នុង IG ដូចគ្នា ដោយរូបភាពជុំម៉ាក់ជុំប៉ាជុំកូន តាំងតែលោកយាយវ៉ារីនៅក្មេង ហើយពេលនេះលោកប៉ារបស់នាងបានចែកឋានបាត់ទៅហើយ

Chompoo Araya មានមុខមាត់ដូចលោកប៉ាខ្លាំងណាស់ មានភាពគួឲ្យស្រលាញ់តាំងតែពីក្មេង ដោយ Chompoo បានផុសរូបភាពគ្រួសារមហាកក់ក្ដៅ ព្រមទាំងមានសរសេរសារថា “howzit daddy #ប្ដូរទឹកហើយ #ប្ដូរផ្កាហើយ #តើអ្នកឃើញអ្វីក្នុងរូបភាពនេះ”

After Footer (Active) - damrei Mr1 Zone2

ហើយគ្រប់គ្នាក៏ចូលទៅ comment ប្រាប់ថាបង Shayfa Chompoo កាលពីនៅក្មេងមុខដូចនិងកូនប្រុសភ្លោះបង គឺអូន Shayfa ខ្លាំងណាស់មុខមាត់គួឲ្យស្រលាញ់គួឲ្យខ្នាញ់ មុខបារាំងៗ ស្រដៀងនិងលោកតា តែបើប្រាប់ថាភ្លោះនិងគ្នាក៏ជឿដែរណាចា ទាំងមុខទាំងមាត់ ម៉ូតសក់ ដូចមកពុម្ភតែមួយចឹង

អត្ថបទដោយ : នីត្តា