តាំងតែឈ្លោះគ្នាកាលពីឆ្នាំមុនមក Aum Patcharapa ក៏បានឈប់តាមដានបុរសកំណាន់ចិត្តយ៉ាងកំលោះ ហៃសូ Pok ហើយក៏មិនគិតថានិងត្រលប់ទៅតាមដានវិញដែរ តែបែបនិងមិនមែនមានន័យថាភាពផ្អែមល្ហែមរបស់គូនេះនិងថយចុះនោះទេ ព្រោះទោះបីជាផ្អែមតិចតែក៏ផ្អែមរហូត

យ៉ាងជាក់ស្ដែងនៅពេលដែលឈានចូលថ្ងៃទី 5 ធ្នូ ដែលជាថ្ងៃខួបកំណើតរបស់កញ្ញា Aum ធ្វើឲ្យលោក ហៃសូ Pok រឹតតែគួឲ្យស្រលាញ់ថែមទៀតដោយប្រញាប់ផុសរូបជូនពរថ្ងៃកំណើត Aum ក្នុង Instagram មុនគេបង្អស់ ទាំងមានសរសេរសារនិងផុសរូបស្វីតៗ ដែលខាង Aum បានជិះលើខ្នងលោក Pok នៅឯសមុទ្រជាមួយគ្នា និងដំណើរកំសាន្ដទៅប្រទេសក្រៅ
“Happy Birthday ម៉ាប់ៗ ថ្ងៃនេះអូនម៉ាប់ធំពេញក្រមុំហើយ ថ្ងៃកំណើតឆ្នាំនេះសូមឲ្យអូនម៉ាប់ជួបតែភាពជោគជ័យគ្រប់ភារកិច្ចទាំងអស់ (រួមទាំងរឿងហាត់ប្រាណដែលទើបតែចាប់ផ្ដើមបាន 3ថ្ងៃ) សូមកកឲ្យស្រស់ស្អាតទាំងថ្ងៃទាំងយប់កាន់តែក្មេងជាងវ័យ មានការងារចូលមកច្រើន សូមឲ្យសម្រេចគ្រប់ប្រាថ្នាដែលបានប៉ងនិងត្រូវការ ថ្ងៃកំណើតឆ្នាំនេះចាំ Pok ទិញ #Aurum ឲ្យមួយកេសសម្រាប់កាដូថ្ងៃកំណើតអូនម៉ាប់ទើបបាន #ស្អាតបានដោយ Aurum រហូតទៅ@aum_patchrapa”
ហើយនៅខាងក្រោមផុសក៏មាន Aum ចូលទៅ comment ថា “@pokphornprapha សូមអគុណណាចា កុំភ្លេចលាប Aurum មុនចេញពីផ្ទះណា”
អត្ថបទដោយ : នីត្តា









