Mew Nittha ត្រៀមជប់លៀងឆ្លងគម្រប់ខួប 1ឆ្នាំប៉ុន្ដែត្រូវភ័យខ្លួនក្រោយពីស្វាមីនិយាយច្បាស់ៗថា ម៉ាក់គាត់ចង់……! មានរូបភាព

បាត់មុខពីកម្មវិធីយូរ តែពេលត្រលប់មកវិញក៏ដឹងដៃស្វាមីរូបសង្ហាហៃសូ Saint មកចូលរួមក្នុងកម្មវិធីជាគូសម្រាប់ Mew តារាសម្ដែងក្នុងដួងចិត្តរបស់ប្រិយមិត្ត

បណ្ដារអ្នកយកពត៌មានក៏មិនព្រមឲ្យឪកាសនេះរបូតចេញពីដៃនិងអញ្ជើញអ្នកទាំងពីរមកនិយាយពីរឿងផ្សេងនៅក្នុងជីវិតខ្លះៗ ឲ្យបានបាត់នឹកបន្ទិច ជាពិសេសបំផុតនោះគឺរឿងមានទាយាទស្នងត្រកូល

After Footer (Active) - damrei Mr1 Zone2

“មិនបានជួបជាមួយនិងបងៗអ្នកសារពត៌មានយូរហើយ ម្យ៉ាងវិញទៀតពេលនេះ Mew ខ្លួនឯងក៏Mew – ជាប់ថតរឿងភាគដូចគ្នា ទើបតែបានសម្រាកនេះឯងចា (ញញឹម) សម្រាប់ជីវិតគូតាមពិតទៅក៏ល្អប្រសើរចុះសម្រុងគ្នាល្អ គឺពេលដំបូងៗក៏ទទួលស្គាល់ថាខ្វល់ខ្វាយចិត្តដូចគ្នា ដល់ពេលយូរទៅ យើងក៏អាចទម្លាប់បាន ចំណែកឯរឿងការងាររបស់​ាខ្ញុំត្រូវទទួលបានតិចជាងមុនដែលទេ អើ…..គឺដូចជាមិនតិចអីណាស់ណាដែរ មានតែយើងមិនទទួលច្រើនជាង”

ហៃសូ Saint – “ភ្លេចៗខ្លួនក៏មួយឆ្នាំហើយ”

Mew – “មែនហើយជិតដល់ថ្ងៃគម្រប់ខួបហើយ លឿនខ្លាំងណាស់ ដូចជាពួកយើងមិនទាន់បានធ្វើអ្វីនោះទេ តែក៏ជិតចប់មួយឆ្នាំបាត់ហើយ”

កម្រប់ខួបមួយឆ្នាំបែបនេះ បញ្ជាក់ថានិងមានសកម្មភាពពិសេសៗទៀតហើយ?

ហៃសូ Saint – “ក៏ប្រហែលជាមានណាត់គ្នាខ្លះអីខ្លះហើយ ព្រោះខ្ញុំខ្លួន​​ឯងក៏មានអារម្មណ៍ថាវាជាថ្ងៃល្អៗ ជាថ្ងៃដែលយើងគួតែជប់លៀងឆ្លង”

Mew – “តាមពិតទៅ ថ្ងៃគម្រប់ខួបរបស់យើងគួតែទៅឈៀងម៉ៃហ្ន”

គ្រប់គ្នារងចាំដំណឹងល្អថានិងមានអូនតូចៗពេលណា?

Mew – “នៅទេ នៅថតរឿងនៅឡើយ រឿងនេះប្រហែលជាយើងត្រូវនិយាយគ្នាបន្ទិចទៀតសិន ព្រោះថាបើយើងមានបុត្រ ជីវិតនិងផ្លាស់ប្រែច្រើនដូចគ្នា ដូច្នេះយើងត្រូវនិយាយគ្នាសិនថាយើងធ្វើយ៉ាងណាល្អ តែប្រហែលជាមិនយូរទេ”

ហៃសូ Saint – “ចំណែកឯខ្លួនខ្ញុំផ្ទាល់ ខ្ញុំចង់មានតាំងតែពីដំបូង (សើច) តែឲ្យ Mew ធ្វើការសិនល្អជាង ព្រោះគាត់ក៏កំពុងតែសប្បាយនិងការធ្វើការងារនៅឡើយ”

Mew – “ការពិតទៅ យើងទៅពិនិត្យសុខភាពរួចហើយ ហើយគ្រប់យ៉ាងគឺធម្មតាទាំងពីរនាក់ក៏សប្បាយចិត្ត ព្រោះយើងគួតែបែបថធម្មជាតិសិនទៅ”

ហៃសូ Saint – “គឺខ្ញុំក៏ធ្លាប់គិតដែរថាពួកយើងគួតែសាករក្សាទុកពងបន្ដកំណើតសិនល្អទេ ព្រោះដូចដែលបានប្រាប់ចឹងថា Mew គាត់មិនដឹងនិងត្រៀមខ្លួនហើយពេលណា បើយើងរក្សាទុកសិនគាត់និងបានធ្វើការពេញទំហឹងនិងសប្បាយចិត្ត”

ចាស់ៗមាននិយាយអ្វីខ្លះទេ?

ហៃសូ Saint – “ម៉ែចង់បានចៅព្រោះនៅផ្ទះនៅមិនទាន់មានអ្នកណារៀបការទេ ទើបគូយើងក្លាយទៅជាទីសង្ឃឹមរបស់អ្នកផ្ទះ (សើច) តែនិយាយជាមួយគាត់រួចរាល់ហើយ ហើយគាត់ក៏យល់ពីពួកយើងដែរ”

អត្ថបទដោយ : នីត្តា