ក្លាយទៅជាលោកប៉ាកំពូលស្នេហ៍ហើយ សម្រាប់ហៃសូអ្នកកំលោះកូនមួយយ៉ាង Songkran តាំងតែអូន Pimai នៅក្មេងក៏ព្យាយាមញ៉ោះកូនស្រីបែបគួឲ្យខ្នាញ់ រហូតមកដល់ពេកថ្មីៗនេះ ដែលលោកប៉ា Songkran មានឪកាសបាននាំកូនស្រីទៅដើរលេងក្នុងហាង ក៏មិនខាននិងញ៉ោះកូនស្រីទៀត

ទាំងអស់នេះ Songkran បានចេញមកបង្អួតសកម្មភាពនាំកូនស្រីដើរហាងទំនើប រឿងនេះលោកប៉ាលោកកូនបានប្រើពេលវេលារួមគ្នាជិតស្និតគ្នា ដោយលោកប៉ាឃើញគ្រឿងសម្អាង អូន Pimai ក៏ចូលទៅសាកល្បងមើលខ្លះ ទើបលោកប៉ាលែងមួយអស់ដៃទៅ
ហើយ Songkran ក៏មិនភ្លេចក្នុងការញ៉ោះកូនស្រីលេង ដោយការដណ្ដើមនំរបស់កូនញុំា ធ្វើឲ្យកូនស្រីកំពូលជាទីស្រលាញ់ដល់ថ្នាក់ជ្រួញចិញ្ចើម មុខជូរ ភ្នែកមិនរីករាយសម្លឹងលោកប៉ាញុំានំរបស់ខ្លួន តែខាងលោកប៉ាក៏មិនខ្វល់នៅតែដណ្ដើមញុំាហើយប្រាប់ថា នំដែលឆ្ងាញ់បំផុតគឺជានំដែលដណ្ដើមកូនញុំា 555…..ធ្វើឲ្យហ្វេនៗអ្នកគាំទ្រចូលទៅ comment ជាច្រើនថា គួឲ្យស្រលាញ់ណាស់ លោកប៉ាលោកកូនមុខស្រដៀងគ្នាស្មានថាជាកូនភ្លោះតើ
អត្ថបទដោយ : នីត្តា








