ជឿជាក់តិចទៅ! Taew Natapohn ឃើញបណ្ដើរគ្នាទៅចូលរួមអាពាហ៍ពិពាហ៍គេញឹកញាប់ចឹងតែមិនដឹងថាខ្លួនឯងបានការអត់ផង!! មានវីឌីអូ

បេះដូងពេលនេះឡើងរីកធំហើយឡើងពណ៌ផ្កាឈូលអស់ហើយៗក៏ធ្វើឲ្យគ្រប់កើតការច្រណែនរឿងផ្អែមល្ហែមគូរបស់នាងតែម្ដង សម្រាប់តារាសម្ដែងស្រីស្អាត Taew Natapohn ជាមួយនិងអ្នកកំលោះអ្នកមានហៃសូ Pranai ហើយជាពិសេសឃើញមួយរយៈចុងក្រោយនេះឃើញអ្នកទាំងពីរដឹងដៃបណ្ដើរគ្នាទៅចូលរួមពិធីមង្គលការគេជាញឹកញាប់ រហូតដល់មិត្តភ័ក្ដ ទ្រាំមិនបង្អាប់មិនបានថាមកមើលពិធីរបស់មិត្តភ័ក្ដដើម្បីធ្វើជាគំរូរទេដឹងនិង

រឿងនេះខាង Taew Natapohn ដល់ថ្នាក់បញ្ចេញប្រតិកម្មអៀនទប់មិនជាប់ ព្រមទាំងប្រាប់ថាអាចជាដល់ពេលដែលមិត្តៗត្រូវរៀបការ ទើបនាងត្រូវទៅចូលរួមសម្ដែងការត្រេកអរ ចំណែកឯពិធីមង្គលការបស់នាងមិនទាន់កើតមានឡើងឆាប់ៗនោះទេ ព្រមទាំងនិយាយបង្ហើរៗទៀតថា មិនដឹងថានិងបានការអត់ផង

After Footer (Active) - damrei Mr1 Zone2

អ្នកនៅក្នុងពិធីបង្អាប់ច្រើនទេ?

“អ្នកទៅចូលរួមពិធីមិនដែកបង្អាប់ទេ មានតែអ្នកនៅខាងក្រៅពិធីបង្អាប់ច្រើនចា”

យើងមិនដែលចូលចិត្តឬចង់ទៅមើលអ្វីជាពិសេសមែនទេ?

“មិនមានទេ ឆ្លៀតឪកាសទៅដើរលេងច្រើនជាង ឈៀងម៉ៃអាកាសធាតុល្អខ្លាំងណាស់”

មានធ្លាប់គិតខ្លះទេថាមង្គលការយើងនិងយកបែបណា?

“មិនទាន់មានគម្រោងទាល់តែសោះ ជាមនុស្សម្នាក់ដែរមិនបានរៀបគម្រោងអនាគតអ្វីសោះឡើយ នៅជាមួយអ្វីពេលនេះនៅត្រង់នេះ”

មានធ្លាប់គិតរូបភាពខ្លះទេថាចេញមកយ៉ាងម៉េច?

“មិនដឹងថាបានការឬអត់ផង ទើបមិនគិតល្អជាង ដូចអ្វីដែលបានប្រាប់ចឹងថាយើងនៅត្រង់នេះ ហើយនៅជាមួយអ្វីពេលនេះល្អជាង”

អត្ថបទដោយ​ : នីត្តា