អាចនិយាយបានថាជាឆ្នាំមាសរបស់តារាប្រុសញញឹមស្រស់យ៉ាង Mark Prin ពិតមែន ក្រោយពីដើរតួជាបងធាក្នុងរឿងប្រចាំឆ្នាំដែលសាម៉ីខ្លួនជាតួនាំមុខ យ៉ាងរឿងភាគ My Husband in Law បានទទួលពានរង្វន់និងអាចឈានជើងចូលទៅកាន់វេទិការធំៗលំដាប់អាស៊ីចំនួន 2ទៀត ContentAsia Awards 2020 និង Asian Academy Creative Awards 2020

ដោយជាក់ស្ដែងខណៈដែល Mark Prin ធ្វើដំណើរមកចូលរួមពិធីបួងសួងសម្រាប់រឿងថ្មី សាម៉ីខ្លួនក៏បានចេញមកនិយាយពីភាពជោគជ័យមួយជំហានទៀតសម្រាប់អ្នកសម្ដែង ព្រមទាំងបិតគូទថាតាមពិតទៅ Kimberley ម្ចាស់ចិត្តដ៏ស្រស់ស្អាតក៏មានចំណែកជួយនៅពីក្រោយជាមួយខ្លួនដូចគ្នា
“សប្បាយចិត្តខ្លាំងណាស់ មិននឹកស្មានថានិងទៅបានឆ្ងាយយ៉ាងនេះ (ញញឹម) ក៏ត្រូវអគុណដល់ហ្វេនៗអ្នកគាំទ្រ គ្រប់ៗគ្នា និងក្រុមការងារគ្រប់គ្នាដែលបានសាងលទ្ធិផលការងារនេះ អគុណគ្រប់គ្នាដែលបានគាំទ្ររឿងនេះ តាមពិតទៅខ្ញុំសប្បាយចិត្តណាស់គ្រាន់តែមានឈ្មោះរបស់ខ្ញុំនៅត្រង់និងក៏សប្បាយចិត្តណាស់ទៅហើយ តែបើសួរថាខ្ញុំមានបំណងនិងយកពានរង្វាន់ដែរទេ (សើច) អើ…បើបានមែន បើបានពិតមែន ខ្ញុំក៏ចង់ទៅ សង្ឃឹមថានិងទទួលបាន តែត្រូវចិត្តត្រជាក់ៗសិនល្អជាង រង់ចាំមើលសិន”
រង្វាន់នេះនិងផ្លាស់ប្ដូរភាពជាអ្នកសម្ដែងយ៉ាងម៉េចខ្លះដែរ?
“មានមោទនភាពបាត មោទនភាពខ្លាំងណាស់ ហើយរង្វាន់នេះអាចនិងធ្វើឲ្យយើងកាន់តែអភិវឌ្ឍន៍ខ្លួនឯងទៅមុខទៀតដោយមិនព្រមឈប់”
Kimberley គាត់សប្បាយចិត្តជាមួយយើងយ៉ាងណាដែរ?
“សប្បាយចិត្តបាត សប្បាយចិត្ត ពេលខ្ញុំនិយាយឲ្យគាត់ស្ដាប់គាត់ក៏ប្រាប់ថា ត្រូវលើកក្រេឌិតឲ្យគាត់ផងណា ពិព្រោះគាត់ជាអ្នកបន្ដស្គ្រីបឲ្យ (សើច)”
អត្ថបទដោយ : នីត្តា











