Grace ត្រូវបានអ្នកបណ្ដាញសង្គមរិះគន់ធ្ងន់ធ្ងរបន្ទាប់ពីរនាងប្រាប់ថាសម្ដែងជា LGBTQ+ និងពាក្យបែបចំអកមើលងាយដល់….! មានរូបភាព
មិនទាន់និងបានចេញ៉េកញ៉ក់បន្ទិចផងក៏ត្រូវគេរិះគន់បាត់ទៅហើយសម្រាប់រឿង Cabaret angel របស់ GMM25 ដែលសម្ដែងដោយ Grace – Karnklao ដោយកញ្ញា Grace ទទួលដើរតួបន្លំខ្លួនជានារីកែភេទគឺភេទទីពីរ ធ្វើឲ្យកើតការរិះគន់ផ្សេងៗជាច្រើនបានកើតឡើង

ជាក់ស្ដែងក្នុងពេលថ្មីៗនេះក៏កើតដ្រាម៉ាការរិះគន់គ្រប់បែបយ៉ាង នៅពេលមានបទសម្ភាសន៍របស់តារាស្រី Grace – Karnklao នៅថ្ងៃបើកសម្ភោធរឿងរភង Cabaret angel ពីអារម្មណ៍ដែលបានទទួលសម្ដែងជានារីភេទទីពីរ ដោយសាម៉ីខ្លួនផ្ដល់បទសម្ភាសន៍បែបលេងសើចថា “ថ្ងៃនេះយើងទទួលសម្ដែងជា LGBTQ ដូច្នេះហើយសក់យើងក៏ត្រូវតែពណ៌ស្វាយ នោមយើងក៏ត្រូវតែស្វាយដែរ” មុននិងសើចហើយប្រាប់ថា “និយាយលេងទេ”
ថែមទាំងនៅក្នុង Instagram ផ្ទាល់ខ្លួនរបស់នាងបានផុសរូបខាងលើ ព្រមទាំងឃ្លាថា “#Cabaret angel គួតែលះបង់សម្រាប់រឿងនេះ….គឺថាស្វាយទាំងសក់ទាំងនោមតែម្ដងហើយចា 55555 #់អុអូសុំទោសៗៗ #ស្វាយទាំងបេះដូង #និយាយលេងទេណាលោកប៉ូលីស”

ធ្វើឲ្យអ្នកបណ្ដាញសង្គមក្ដៅក្រហាយភ្លាមៗ រិះគន់ធ្ងន់ធ្ងរថាដូចជាការមើលងាយជាន់ឈ្លីរផ្នែកភេទ ហើយបង្ហាញថា គ្រប់ភេទមានភាពកប្លែងជារបស់ខ្លួនឯង តែមិនមែនជាតួកំប្លែងឲ្យអ្នកណាមកលេងសើច ហើយដែលនិយាយថា នោមស្វាយនិង ជារឿងធ្ងន់ធ្ងរណាស់ ព្រោះនិងគឺជាការបញ្ចាក់ថាញៀនថ្នាំ ញៀនថ្នាំទើបមានពណ៌ស្វាយ មើលវីឌីអូហើយមិនឃើញមានកន្លែងណាត្រូវសើចទេ មិនកំប្លែងសូម្បីតែបន្ទិច ដូចជាមិនផ្ដល់កិត្តយលដល់ភេទទីបីទាល់តែសោះ
រឿងនេះអ្នកបណ្ដាញសង្គមនៅរិះគន់ចំពោះរឿងជ្រើសរើសអ្នកសម្ដែងជា LGBTQ+ ទៀតផង គ្មានភាពស្មើរគ្នា ថាបើចង់សម្ដែងជា LGBTQ+ (ស្រីកែភេទ) គួឲ្យយកអ្នកដែលជា LGBTQ+ ពិតៗមកសម្ដែងដើម្បីឲ្យដូចមែនទែន ព្រោះតារាសម្ដែងស្រីមួយចំនួនដូចជាដាក់ចិត្តដាក់អារម្មណ៍ខ្លាំងពេក ព្រោះជាធម្មតា LGBTQ+ ឬនារីភេទទីពីរខ្លះក៏មិនបានមានចិត្តធំថ្លើមធំអីដល់ថ្នាក់និង សម្លឹងឃើញថាតារាសម្ដែងខ្លះមិនយល់ពីអ្វីជា LGBTQ+ ពិតប្រាកដនោះទេ
អត្ថបទដោយ :នីត្តា














