សម្រស់មិនដែលនិងធ្លាក់ចុះ សមជាតារាល្បីជួរមុខនៅក្នុងវិស័យសិល្បៈប្រចាំប្រទេសថៃ សម្រាប់ Aum Patcharapa ទោះបីជាពេលវេលាកន្លងផុតទៅប៉ុន្មានឆ្នាំ តែនាងនៅតែស្អាតមិនប្រែនៅតែគ្រងតំណែងក្នុងដួងចិត្តមហាជន ជាក់ស្ដែងកញ្ញា Aum បានជបលៀងឆ្លងថ្ងៃខួបកំណើតក្នុងអាយុ 42ឆ្នាំ ក្នុងបរិយាកាសដ៏កក់ក្ដៅនិងសាមញ្ញៗស្ទាយអ្នកខ្សែបុណ្យ បង្អួតសម្រស់ដ៏ស្រស់ស្អាតនិងសុភាពរាបងាយឈុតពណ៌ស តុបតែងមុខតិចៗតែមុខក្មេងខ្លាំង

បើស្អាតមិនផ្លាស់ប្ដូរបែបនេះ ត្រលប់ទៅមុខមាត់របស់នាងកាលពីនៅក្មេងៗបន្ទិចមើល តាំងតែពីនាងឈានជើងចូលសិល្បៈដំបូងៗ រហូតមកដល់បច្ចុប្បន្ននេះ មើលៗថាមានការផ្លាស់ប្ដូរអ្វីខ្លះ
សម្រាប់ Aum Patcharapa ឈរលំដាប់ទីមួយជួរមុខបើគិតមកដល់ពេលនេះយូរមែនទែន ដោយនាងចាប់ផ្ដើមឈានជើងចូលសិល្បៈនៅឆ្នាំ 1997 ពីការប្រកួត Miss Hack 1997 ក្នុងខណៈពេលនិងនាងមានអាយុត្រឹមតែ 18ឆ្នាំ ហើយបានដណ្ដើមពានរង្វាន់មកបាន ក្លាយទៅជា Hacking girl ដំបូងបង្អស់នៅសម័យនិង ហើយការងារដំបូងនាងគឺថត MV “មិនមែនមនុស្សក្នុងសុបិន្ដ”

ក្រោយមកទៀត Aum Patcharapa ក៏ការងារជាបន្ដបន្ទាប់ ចំណែកឯរឿងសម្រស់និងភាពស៊ិចស៊ី Aum ក៏មិនព្រមធ្វើតួរងអ្នកណា ហើយតែងតែជាប់លំដាប់ខ្ពស់បំផុតនៃនារីស៊ិចស៊ីមករហូត ដោយទេពកោសល្យនៃការថតស្ទាយបែបស៊ីអារម្មណ៍ ក្ដៅរោលរាល ធ្វើឲ្យនាងក្លាយទៅជាតារាថតក្របទស្សនាវដ្ដីជាញឹកញាប់
អត្ថបទដោយ : នីត្តា


















