វគ្គបង្ហូរទឹកភ្នែក…..Chompoo Araya ក្ដុកក្ដួលក្នុងចិត្ដដល់ថ្នាក់ទឹកភ្នែកហូរក្រោយពេលឮស្វាមីនិយាយថាជាភរិយា…..! មានវីឌីអូ

ថ្វីត្បិតមិនសូវជាមានរូបភាពផ្អែមល្ហែមច្រើន តែដល់ពេលផ្អែមល្ហែមយូរៗម្ដងដឹងតែធ្វើឲ្យគេឯងច្រណែនតែម្ដងសម្រាប់ គូស្វាមីភរិយាតារាស្រី Chompoo Araya និងព្រះស្វាមីកំពូលសង្ហា Witsarut ពីស្នេហាផ្អែមល្ហែមរហូតដល់ក្លាយទៅជាគ្រួសារដ៏សែនកក់ក្តៅ ក្រោយពីមានកូនប្រុសភ្លោះទាំងពីរ គឺអូន Shyfa-Phayu ចូលមកបំពេញចំណងស្នេហ៍ឲ្យម៉ាក់និងប៉ាកាន់តែមានសុភមង្គលឡើង រហូតដល់គ្រប់គ្នាលើកដំកើងជាគ្រួសារដ៏ល្អឥតខ្ចោះ

 

ជាក់ស្ដែង (6 ធ្នូ 2020) Chompoo Araya ក៏ទើបតែបណ្ដើរស្វាមីគឺលោក Witsarut ចេញមកប្រាប់ពីរឿងជីវិតរបស់អ្នកទាំងពីរតាមរយៈកម្មវិធី 3Zap  ស្វាមីបានប្រាប់បង្ហាញថា តាំងតែមានកូនពីរមកជីវិតក៏មិនមានអ្វីផ្លាស់ប្ដូរច្រើននោះទេ នៅតែដូចដើម បន្ថែមតែរឿងលេងជាមួយកូនៗច្រើនឡើង ចំណែករឿងស្វីតគឺយើងមិនបានវិសេសវិសាលអ្វីនោះទេ ស្ងៀមៗតាមធម្មតាស្រាប់ហើយ រឿងទៅទទួលទានអាហារពេលល្ងាចជាមួយគ្នានិងក៏ដូចជាខាងកូនៗមិនសូវជាអូខេ ក្រោកព្រឹកឡើងគាត់និយាយថា​មិនឲ្យប៉ាៗទៅញុំាបាយជាមួយម៉ាមី

After Footer (Active) - damrei Mr1 Zone2

បើសួរថាយើងចែកការងារគ្នាយ៉ាងណា គឺខ្ញុំជានាយកដ្ឋានរកលុយ ឯគាត់ជានាយកដ្ឋានខាងចិញ្ចឹមកូន ខ្ញុំចូលចិត្តទិញរបស់លេងឲ្យកូន តែក៏ដឹងថារបស់ខ្លះគាត់លេងមិនទាន់កើតក៏ទិញយកមកទុកមុន ក៏ត្រូវ Chompoo រអ៊ូថាបងទិញមកធ្វើអី គាត់លេនមិនទាន់បានទេ យ៉ាងជាក់ស្ដែងទិញ Go kart មកពីគ្រឿង កូនក៏សួរថាពេលណាទើបបានឡានមក ប្រាដកណាស់ថាពេលមានកូនគ្រួសារក៏កាន់តែបរិបូណ៌ឡើង

 

ក្នុងពេលកំពុងថតកម្មវិធី Witsarut ក៏បានបើកចិត្តនិយាយចំពោះភរិយាជាទីស្រលាញ់ថា គាត់បំពេញតួនាទីគ្មានកន្លែងណាមួយខ្វះចន្លោះឡើយ ជាអ្នកចិញ្ចឹមកូនដោយខ្លួនឯង ទោះបីមានអ្នកជួយក៏ជួបបានត្រឹមនាំលេងតិចតួច ចំណែករឿងរង្វន់ដែលជូនដល់គាត់គឺបានត្រឹមតែថើបមាត់ថើបករ ហើយនៅបញ្ជាក់ទៀតថា Chompoo បំពេញតួនាទីជាម្ដាយបានពេញបរិបូណ៌និងល្អបំផុត ជាម្ដាយហើយក៏ជាភរិយាដោយគ្មានកន្លែងចន្លោះឡើយ

ចំណែកខាង Chompoo មិនដឹងអីផងក៏និយាយទាំងទឹកភ្នែកមុននិងបើកចិត្តនិយាយថា គ្រាន់តែគិតថានិយាយក៏និយាយមិនចេញទៅហើយ ព្រោះវាចុកអគុណសម្រាប់មួយជីវិតនេះ ជាអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះ គ្រប់ៗយ៉ាងដែលគាត់មានហើយឲ្យដល់យើង អគុណដែលតែងតែគាំទ្រនិងផ្គត់ផ្គង់រហូតមក ហើយយើងក៏ដឹងថាគាត់ហត់ ជាមួយនិងការងារជាច្រើនយ៉ាង មិនមានអ្វីដែលត្រូវរអ៊ូ មិនមានអ្វីដែលត្រូវរៀបផែនការណ៍សម្រាប់ជីវិតនេះហើយនេះជាអ្វីដែលបងគាត់ឲ្យមក

អត្ថបទដោយ : នីត្តា