នេះបានចំជាអ្នកម៉ាក់សម័យថ្មីមែន Sririta Jensen ពរពោះ 5ខែហើយតែនៅរឹងមាំហាត់ប្រាណខ្លាំងឡើងស្វាមី…..! មានវីឌីអូ
ថ្វីត្បិតតែពេលនេះ Sririta Jensen កំពុងតែត្រៀមខ្លួនក្លាយជាអ្នកម៉ាក់ដៃថ្មី ក្រោយពីប្រកាសដំណឹងល្អថាកំពុងពរពោះកូនដំបូងរហូតមកដល់ពេលនេះបាន 5ខែហើយ តែនិងក៏មិនបានធ្វើឲ្យស្ទាយនៃជីវិតរបស់នាងផ្លាស់ប្ដូរខ្លាំងណាស់ណាដែរ ជាពិសេសនោះគឺការហាត់ប្រាណ ដែលជួយធ្វើឲ្យ Sririta រាងស្អាត ងាយស្រួសសម្រាលកូន ហើយធ្វើឲ្យនាងក្លាយទៅជាអ្នកម៉ាក់ដ៏ល្អឥតខ្ចោះបំផុត

ជាក់ស្ដែង 8 ធ្នូ 2020 Sririta បានបង្ហាញរូបភាពនាងកំពុងហាត់ប្រាណដោយស្នាមញញឹម ហើយប្រាប់ថាពេលនេះ Sririta យល់និងមានអារម្មណ៍ពីសមត្ថភាពនៃរាងកាយបានច្រើនណាស់ ខ្លួនស្រលាញ់ក្មេងតូចនៅក្នុងផ្ទៃខ្លាំងណាស់ នៅជាមួយគាត់បាន 168 ថ្ងៃពេញៗ ទើបចង់មើលថែរាងកាយឲ្យបានល្អបំផុតព្រមទាំងមានផុសរាងដ៏ស្រស់តិចៗ ហើយមានស្វាមី មកថើបថ្ពល់ផ្ដល់កំលាំងចិត្តទៀតផង
នេះគឺជាគ្រឿងពិសោធន៍ថា ទោះបីម៉ាក់មានផ្ទៃពោះក៏នៅអាចហាត់ប្រាណបាន អ្នកពោះធំមិនមែនជាអ្នកជំងឺទេណាចា
អត្ថបទដោយ : នីត្តា







