ហេតុតែគេជាបុរសសង្ហា! James Jirayu និង Ton Arch ប្រហារទឹកចិត្តស្រីឲ្យឈឺចុកចាប់រាប់សែននាក់ដោយសារតែ caption មួយឃ្លានេះ….! មានរូបភាព

ជាមិត្តស្និតស្នាលខ្លាំងក្នុងចំណោមតារាៗ សម្រាប់តារាសម្ដែងប្រុសរូបសង្ហាមុខស្រស់  James Jirayu និងអ្នកកំលោះ Ton Arch ដល់ថ្នាក់ជាងប្ដីប្រពន្ធទៅទៀត តាំងពីសម័យកាលកំពុងមើលចិត្តមើលថ្លើមគ្នាជាមួយនិងតារាស្រី  Taew Natapohn រហូតមកដល់ពេលនេះក្លាយទៅជាអតិតទៅហើយ តែមិត្តភាពនិងភាពជាបងជាប្អូនរបស់អ្នកទាំងពីរ នៅមិនបាត់បង់ ព្រោះឲ្យតែទំនេរពេលណាដឹងតែណាត់ជួបគ្នាពេលនិងជាញឹកញាប់

 

ក្នុងពេលថ្មីៗនេះ James Jirayu ហើយនិង Ton Arch ណាត់គ្នាញុំាបាយ ហើយក៏មិនភ្លេចក្នុងការចែករំលែករូបភាពនៅក្នុង IG ដើម្បីឲ្យហ្វេនៗបានបាត់នឹកខ្លះ ដោយមកព្រមជាមួយនិងឃ្លាចុកៗ ពីអ្នកកំលោះកំពូលសង្ហាប្រាប់ថា “ញុំាគុយទាវឲ្យជ្រើសរើសសរសៃ តែបើចូលចិត្តអ្នកលេងសើចច្រើនឲ្យជ្រើសរើសពួកយើង” អួយៗៗតែប៉ុណ្ណោះស្រីដឹងតែហៀរទឹកមាត់ហើយ បើយ៉ាងនិងៗតើក្រមុំៗណាទ្រាំបានទៅ

After Footer (Active) - damrei Mr1 Zone2

បន្ទាប់មកអ្នកកំលោះ James Jirayu ក៏ផុសរូបគូជាមួយគ្នានៅលើឡានហើយប្រាប់ថា “អ្នកក្បែរខាងនៅទំនេរ ទើបមកអង្គុយជាគ្នាកំដរសិនទៅ” ឃ្លាបែបនេះជួយប្រម៉ូតឲ្យដៃគូច្បាស់ណាស់ បែបនេះប្រាកដណាស់ថាសាម៉ីខ្លួននៅមិនទាន់មានអ្នកណាទេ បេះដូងនៅទំនេរណាចា

អត្ថបទដោយ : នីត្តា