Sririta ពរពោះឡើងប៉ុស្ដិ៍ប៉ូលីសប្ដឹងដល់អ្នកកាត់តរូបភាពនាងក្នុងរឿង 18+ ដោយនាងនិយាយថា…! មានរូបភាព

ក្ដៅក្រហាយដល់អ្នកម៉ាក់កូនដំបូងយ៉ាង Sririta Jensen  ក្រោយពីមានពួកជើងល្អយករូបថតនាងទៅកាត់តយ៉ាងអាសអាភាសនិងចែកចាយនៅលើអ៉ឺនធឺណេត

ដោយនៅពេលព្រឹកថ្ងៃទី 9 ធ្នូ 2020 Sririta ព្រមទាំងស្វាមីនិងមេធាវី បាននាំយកភស្ដុតាងដើម្បីដាក់ពាក្យបណ្ដឹងប៉ូលីសទទួលបន្ទុកផ្នែកបង្ក្រាបបទឧក្រិដ្ឋ អំពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាទីភ្នាក់ងារប៉ូលីសជាតិ មុននិងចេញមុខមកនិយាយជាសាធារណៈចំពោះមហាជនថា

After Footer (Active) - damrei Mr1 Zone2

“Rita បានឃើញរឿងនេះពីហ្វេនអ្នកគាំទ្រចា មានអ្នកគាំទ្រផ្ញើរមកឲ្យ Rita មើល ចំណែកឯងRita ផ្ទាល់ធ្លាប់បានឃើញពីមុនម្ដងហើយប្រមាណជា 3ឆ្នាំមុន នៅពេលនិងគេមិនបានប្រើឈ្មោះ Rita ដោយចំៗទេ ប៉ុន្ដែលើកនេះគេប្រើឈ្មោះយើងតែម្ដង ឈ្មោះនាមត្រកូលយើង ហើយគេបានប្រើសារដោយពាក្យអាក្រក់ៗខ្លាំងណាស់ មិនសុភាពទាល់តែសោះ ថែមទាំងបានយករូបរបស់ Rita ទៅកាត់តផងដែរ ដោយនៅពីមុខវីឌីអូនិងគឺគេដាក់រូបរបស់ Rita ជារូបយកពី IG ច្បាស់ណាស់ តែពេលចូលទៅមើលវិឌីអូគឺជាមនុស្សផ្សេងដែលមិនមែនជាយើង វាជាអ្វីដែលគម្រក់ខ្លាំងណាស់ Rita ខ្លួន​ឯងនៅពេលដែលបានឃើញហើយទ្រាំមិនបាន ដេកក៏មិនលក់ វាជាអ្វីដែលគួឲ្យស្អប់ខ្លាំងណាស់ អ្នកដែលធ្វើពិតជាចិត្តអាក្រក់ដាក់ Rita ខ្លាំងណាស់”

អត្ថបទដោយ : នីត្តា