ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីពេលថ្មីៗនេះ ហ្វេនៗរបស់តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Aum Patcharapa បានរៀបចំកម្មវិធីខួបកំណើតមួយជូននាង ធ្វើឲ្យនាងរំភើបចិត្តឡើងស្រក់ទឹកភ្នែកថែមទៀតផង ហើយក្នុងនោះក៏មានវត្តមានមិត្តភក្ដិ និងគូស្នេហ៍នាងទៅចូលរួមផងដែរ។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅថ្ងៃខួបកំណើតនោះ យើងបានឃើញគូស្នេហ៍ Aum បានទិញកាដូជាកង់ដៃយ៉ាងប្រណីតមួយម៉ាក BVLGARI ដែលមានតម្លៃរហូតដល់ ៨០៤០០០ បាត ប្រហាក់ប្រហែងនឹង ២៦៧៩២ ដុល្លារ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងនាំគ្នាសរសើរគូស្នេហ៍ Aum ដែលចំណាយលុយយ៉ាងច្រើនទិញកាដូមានតម្លៃបែបនេះជូននាងក្នុងថ្ងៃកំណើតគម្រប់អាយុ៤២ឆ្នាំ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី