ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះ តារាសម្តែងថៃស្រីល្បីឈ្មោះ Pancake និងគូស្នេហ៍ បានរៀបចំកម្មវិធីខួបស្នេហារយៈេពល៩ឆ្នាំរបស់អ្នកទាំងពីរ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះ អ្នកទាំងពីរក៏បានដឹកដៃគ្នាទៅដើរកំសាន្តនៅឯតំបន់មាត់សមុទ្រជាមួយនិងគ្នា ក្នុងនោះគ្រប់គ្នាបានឃើញ Pancake លេងឈុតប៊ីគីនីយ៉ាងស្រស់សុិចសុី អមជាមួយទេសភាពនៅតំបន់មាត់សមុទ្រ មើលទៅពិតជាទាក់ទាញខ្លាំងណាស់។
តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនពិតជារំភើប និងសរសើរសម្រស់តារាស្រីរូបនេះ ទោះបីបច្ចុប្បន្នមានអាយុច្រើនក៏នៅតែស្រស់ស្អាត ពិសេសពេលតែងសុិចសុីម្ដងៗ ទាក់ទាញខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះ៖






អត្ថបទដោយ៖ស៊ីវលី