ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញតារាសម្ដែងស្រីអ្នកនាង គីម លីហ្សា បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមខ្លួន ថានឹងលែងលះស្វាមីរបស់ខ្លួន ខណៈមានចំណងដៃកូន២រូបមកហើយ។

ក្នុងនោះផងដែរ អ្នកនាងបានបង្ហោះសារយ៉ាងដូច្នេះថា៖
«គេឧញ៉ា គេជំទាវគេនៅប្រកាសលែងគ្នាបានចុះយេីងហេតុអីត្រូវខ្មាស បេីនៅគ្មានសុភមង្គលចឹង ម្នាក់ចង់ត្រូវ ចង់បានយុត្តិធម៌ ម្នាក់ចង់ឈ្នះ ចឹងនៅជាមួយគ្នាដូចអោបភ្លេីង ចឹងថ្ងៃនេះសុំប្រកាសលែងប្តីដែរហេីយ»
«មេម៉ាយមានអីត្រូវខ្មាស់គេ មេម៉ាយចេះរកសុី អត់ប្តីក៏អត់ដាច់ពោះងាប់ដែរ មិនមែនសេរីសុំលុយប្តីផង»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងចង់ដឹងកាន់តែលម្អិតអំពីរឿងនេះ ខណៈពេលនេះអ្នកនាងក៏មិនទាន់និយាយបកស្រាយអ្វីច្រើនដែរ៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖





អត្ថបទដោយ៖ស៊ីវលី