ថ្វីត្បិតតែកូនពីរហើយមែនតែ Margie រាងស្អាតមិនចាញ់អ្នកអត់កូនទេជាពិសេសក្នុងឈុតឈុតប៊ីគីនីឈុតនេះ!!! មានរូបភាព

នៅតែជះភាពផ្អែមល្ហែមដាក់គ្នាមិនឈប់សម្រាប់គូស្វាមីភរិយារបស់ Margie ជាមួយស្វាមីរូបសង្ហា Pok ដែលបានកាន់ដៃបណ្ដើរគ្នាទៅលេងនៅឯសមុទ្រ ព្រមជាមួយកូនៗទាំងពីរ ក្នុងថ្ងៃពិសេសគម្រប់ខួបអាពាហ៍ពិពាហ៍ 3ឆ្នាំ

ហើយក្រៅពីរូបភាពគូដែលធ្វើឲ្យទឹកសមុទ្រប្ដូររសជាតិរបស់ Margie-Pok ហើយក៏នៅមានរូបភាពស៊ិចស៊ីរបស់ Margie ផងដែរក្នុងដំណើរកំសាន្ដនេះអ្នកម៉ាក់សុំច្បាប់លោកប៉ាលេងមួយអស់ដៃសិនហើយ យូរៗទើបអាចបានឃើញបែបនេះម្ដងនិងចិត្តល្អយកចិត្តហ្វេនៗផុសនៅក្នុង​ IG ទៀតផង

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថាស៊ិចស៊ីដាច់ផ្ញារទម្លុះពិភពអនឡាយតែម្ដង អ្នកម៉ាក់កូនភ្លោះរាងស្អាតជើងស្រលូន ក្នុងឈុតហែលទឹកប៊ីគីនីពណ៌ខ្មៅឈរស្ទាយក្បែរដុំថ្មកាន់តែមើលទៅស្អាតទ្វេឡើងថែមទៀត ឬក៏ជារូបភាពដែលនាងអង្គុយបែរខ្នងក៏ស្អាតមិនធម្មតាផងដែរ សរុបឲ្យខ្លីគឺថាស្អាតស្ទើរតែក្រមុំមិនអាចប្រៀបផ្ទឹមបានឡើយនេះបើមិនដឹងមុនថានាងមានកូនទេនោះប្រហែលជាគិតថានៅទំនេរមិនខានទេ

អត្ថបទដោយ : នីត្តា