អូហូ Yaya លួចបង្ហាញភាពស៊ិចស៊ីមួយល្វេងក្រោយពិតជាមិនធម្មតាព្រោះថាមានអ្នកតាមការពារដល់…..! មានរូបភាព

ជាធម្មតាមួយគូនេះតែងតែទៅដើរលេងជាមួយគ្នានៅក្រៅប្រទេសស្ទើរតែរាល់ឆ្នាំ សម្រាប់គូរបស់ Yaya ជាមួយបុរសរូបសង្ហាយ៉ាង Nadech តែក្នុងឆ្នាំនេះមិនអាចធ្វើដំណើរទៅក្រៅប្រទេសបានមែនពិតប៉ុន្ដែទាំងគូនៅតែអាចជះភាពផ្អែមល្ហែមដាក់គ្នាក្នុងប្រទេសបាន

ហើយដំណើរកំសាន្ដជាក់ស្ដែងនៅក្នុងឆ្នាំនេះគឺទើបតែបានឃើញ Yaya ផុស check in នៅខោយ៉ៃវេចខោអាវទៅបោះជំរុំ ហើយប្រលែងរូបភាពស្រស់ស្រាយមកឲ្យឃើញតាំងតែពីព្រលឹម ហើយនៅមានលួចបង្ហាញភាពស៊ិចស៊ីតិចៗ ដោយពាក់អាវបង្ហាញមួយល្វែងខ្នងខាងក្រោយ

After Footer (Active) - damrei Mr1 Zone2

រឿងនេះមានតែចាំមើលរូបគូជាមួយ  Nadech ហើយ ព្រោះម៉ែកែវដែលបានបន្ថែមរូបកូនប្រុសពីខាងក្រោយឲ្យឃើញដូចគ្នា តែងខ្លួនចូលក្រុមជាមួយ Yaya ផងដែរពិតជាគួឲ្យស្រលាញ់ណាស់ មានតែចាំមើលថាដំណើរកំសាន្ដលើកនេះនិងផ្អែមល្ហែមយ៉ាងណាវិញ

អត្ថបទដោយ : នីត្តា