ថាមែនៗៗ Nadech-Yaya ផុសរូបគូយ៉ាងផ្អែមល្ហែមរ៉ូមែនទិចកណ្ដាលធម្មជាតិឡើងអ្នកម្ដាយបង្អាប់ថា…..! មានរូបភាព

រឿងបេះដូងកំពុងតែដំណើរការទៅដោយរលូន សម្រាប់តារាសម្ដែងស្រីប្រុសយ៉ាង Nadech-Yaya ដែលមុននេះមានផុសស្វីតប្រាប់ថានឹកគ្នាតាមរយៈ Instagram ឡើងហ្វេនៗចង់លើសជាតិស្ករទៅហើយ

ថែមពេលថ្មីៗនេះទាំងគូបាននាំគ្រួសារទៅដើរលេងនៅឯ ខាវយ៉ៃខេត្តនគររាជសីមា ហើយមិនភ្លេចក្នុងការប្រមូលយករូបភាពជាទីពេញចិត្តមកផ្ញើរដល់ប្រិយមិត្ត ដោយរូបភាពដែលធ្វើឲ្យគ្រប់គ្នាលាន់មាត់នៅគឺជារូបភាពដែល Nadech និង Yaya អង្គុយញុំាអាហារទស្សនាទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជុំវិញខ្លួននិងឯងចា ព្រោះថាអ្វីៗមើលទៅសាកសមឥខ្ចោះ រ៉ូមែនទិចតែម្ដងហើយ

After Footer (Active) - damrei Mr1 Zone2

ដល់ថ្នាក់ម៉ាក់កែវ ផុសរូបភាពរបស់អ្នកទាំងពីរហើយសរសេរឃ្លាងបង្អាប់ថា “ដូចប៉ាៗ” ខណៈពេលគ្រប់គ្នាក៏ comment ដែលថាជារូបភាពត្រជាក់ភ្នែកត្រជាក់បេះដូងណាស់

អត្ថបទដោយ​ : នីត្តា