អ្នកណាផ្សេងធ្វើមិនបានតែ Matt Peranee អាចធ្វើបានប្ដូរម៉ូដសក់ជា “Ariel” ប៉ុណ្ណោះមានអីអស្ចារ្យ…! មានវីឌីអូ
Matt Peranee ប្ដូរស្តាយក្លាយខ្លួនទៅជា Ariel នាងមច្ឆាតូច The Little Mermaid ជាមួយពណ៌សក់ក្រហមឆេះ មិត្តៗឃើញហើយត្រូវតែចុចឡាយជាប្រញាប់ ព្រមទាំងនិយាយទៀតថាអ្នកផ្សេងធ្វើមិនបានតែ Matt ធ្វើបាន

តារាសម្ដែងស្រីកូនកាត់ Matt Peranee សូមបោះចោសស្តាយឆ្នាំចាស់ដោយប្ដូរពី Matt ទៅជា Ariel នារីសក់ក្រហមពី The Little Mermaid អាចនិយាយបានថាស្តាយនេះឡូយមែនទែន ធ្វើឲ្យមិត្តៗជាច្រើនដែលបានឃើញហើយក៏ប្រាប់ថាមិនខកបំណងទេចា ពេញ 100 ពិន្ទុតែម្ដងព្រោះស្អាតខ្លាំងណាស់ត្រជាក់ភ្នែកណាស់
ហើយ Matt បានប្រាប់តាមរយៈ comment ព្រមទាំងអគុណមិត្តៗស្និតស្នាលដែលបានផ្ដល់កំលាំងចិត្តដល់នាងគ្រប់ពេលវេលាថា “អគុណដែលតែងតែជួយផ្ដល់កំលាំងចិត្តរហូតតាំងធ្វើចាប់ផ្ដើមធ្វើ” ស្រីស្អាតទោះធ្វើអ្វីក៏នៅតែស្អាត
អត្ថបទដោយ : នីត្តា










