Mike Pirat អារម្មណ៍មិននៅនិងខ្លួនក្រោយពីហ្វេនៗនៅប្រទេសចិនធ្វើបែបនេះដាក់លោករូបឡើងធំកណ្ដាលទីក្រុង!! មានរូបភាព
ពុះពារឆ្លងផុតរឿងរ៉ាវអាក្រក់ៗ ក៏មកជួបរឿងរ៉ាវមហារីករាយសម្រាប់អ្នកកំលោះសង្ហាបណ្ដូលចិត្តប្រិយមិត្តក្នុងប្រទេសថៃនិងចិនយ៉ាង Mike Pirat ដោយនៅថ្ងៃកំណើតគម្រប់អាយុ 30ឆ្នាំ នៅប្រទេសចិន ឬអ្នកគាំទ្រនៅចិនរៀបចំព្រឹតិការណ៍ដ៏ពិសេស កម្មវិធីនេះលេងធ្វើឲ្យសាម៉ីខ្លួនឡើងអៀនតែម្ដង

នៅតែជាតារាល្បីមានកាគាំទ្រខ្លាំងក្នុងប្រទេសចិន សម្រាប់លោក Mike Pirat ថ្វីត្បិតតែឆ្នាំមិនសូវជាមានការងារត្រូវបញ្ចេញស្នាដៃហើយក៏មិនបានត្រលប់ទៅប្រទេសចិនបន្ទាប់ពីមានកូវីដ19 ប៉ុន្ដែប្រិយមិត្តក្នុងប្រទេសចិត្តនៅតែស្រលាញ់មិនផ្លាស់ប្រែ រហូតដល់ថ្នាក់ចុះទន់ជាច្រើន surprise ថ្ងៃកំណើតដោយការតំឡើង LED រូប Mike នៅលើអាគារខ្ពស់ ហើយមានសាររីករាយថ្ងៃកំណើតនៅលើស្ពានយ៉ាងស្រស់ស្អាត
ដោយអ្នកកំលោះ Mike បាននាំយករូបភាពដ៏ត្រជាក់ភ្នែកត្រជាក់ចិត្តផុសនៅក្នុង Instagram @m1keangelo ហើយនិងសារថា “ថ្ងៃកំណើតឆ្នាំនេះអៀនណាស់ @m1keangelochinafc យករូបយើងទៅដាក់នៅលើអគារ LED ជាមួយនិងស្ពានពេញប្រទេសចិនតែម្ដង ចូលចិត្តខ្លាំងណាស់ដូចខ្លួនឯងដូចយក្សខ្លួនធំ សប្បាយចិត្តណាស់ ដែល Angel们 មិនភ្លេច ទោះបីជាឆ្នាំនេះមិនអាចត្រលប់ទៅចិនវិញពេញមួយឆ្នាំ ពីយប់មិញលេងដាក់ហើយ 2អគារ តែថ្ងៃនេះលែងធំជាងមុនមុខឡើងពេញអេក្រង់តែម្ដងហើយ best surprise ever សប្បាយចិត្តៗៗ 爱你们哦 我的 Angels”
អត្ថបទដោយ : ដោយនីត្តា











