លាតត្រដាងមុខតារាល្បីៗដែលសុទ្ធតែមានពត៌មានជាប់ខ្លួនប្រចាំឆ្នាំ ដោយសមាគមន៍អ្នកសារពត៌មានសិល្បៈ! មានរូបភាព

ដោយនៅឆ្នាំនេះ គណកម្មការសមាគមន៍សិល្បៈអនុម័តឲ្យមានការប្រកាស “10 ទាយាទតារា ឆ្នាំ 2019” និងមានតារាណាខ្លះដែលមានពត៌មាន Talk of the Town នៅក្នុងឆ្នាំកន្លងមកខ្លះ តោះទៅតាមដានទាំងអស់គ្នា

1-​​ Taew Nathaporn

After Footer (Active) - damrei Mr1 Zone2

ពីករណីចែកផ្លូវគ្នាជាមួយសង្សាចាស់លោក Ton ដែលទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ហើយកំឡុងពេលមានទំនាក់ទំនងជាមួយសង្សាចាស់នាងជាមនុស្សស្រីសុភាពរាបសារទន់ភ្លន់ផ្អែមល្ហែម តែដល់ពេលមកមានទំនាក់ទំនងមើលចិត្តគ្នាជាមួយសង្សាថ្មីលោកហៃសូ Pranai ក៏ផ្លាស់ប្ដូរជាស្រីស៊ិចស៊ីស៊ីវិល័យភ្លាមៗ

2- Jenny 

ក្លាយទៅជារឿង “អាស្រូវ…..ទាំងស្រុកព្រោះតែបងម្នាក់” នៅពេលតារាចម្រៀងស្រី Jenny មេធំប្រចាំវង់តន្ដ្រីបានជួបផ្លូវទាល់ ជាមួយនិងប្រធានបទរឿងអាស្រូវករណី មិនបង់ថ្លៃឈ្នួលឲ្យ 9 Kreukphorn រហូតក្លាយទៅជាពត៌មានល្បីដែលគ្រប់គ្នាបានចាប់អារម្មណ៍ ហើយធ្លាក់ទៅជារឿងរិះគន់យ៉ាងក្ដៅដូចភ្លើង

3- Bella Ranee 

តាំងតែប្រទេសថៃជួបហេតុការណ៍កូវីដ​ 19 ធ្វើឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ ជាពិសេសផ្នែកខ្សែភាគយន្ដថៃ ជាក់ស្ដែងក្រោយពីឥទ្ធិពលកូវីដ 19 ថយចុះ រោងភាគយន្ដបានបើកដំណើរការឡើងវិញម្ដងទៀត ហើយរឿងថៃដែលទទួលបានជោគជ័យក្រោយកូវីដ 19រាតត្បាត ក៏ជាខ្សែភាគយន្ដរឿង Eriam Singing សម្ដែងដោយ Bella Ranee រកចំនូលដល់ទៅ 200 លាន! អាចនិយាយបានថា “Eriam ស្ដារជាតិ” ធ្វើឲ្យខ្សែភាគយន្ដថៃត្រលប់មកអ៊ូអរម្ដងទៀត

4- Sarah 

អ្នកបណ្ដាញសង្គមបានចាប់កំហុសរបស់ Sarah ផុសខ្លួនឯងថាមិនធ្លាប់ជួលម៉ែដោះមើលកូន តែបែរជាចំរិតយលុយថ្លៃជួលម៉ែដោះពី Mike មួយឆ្នាំ 3សែន។ បន្ទាប់ពី Mike បើកចិត្តចេញមកនិយាយចំពោះអ្នកសារពត៌មាននិងមហាជន ដោយពេលខ្លះបញ្ជាក់ថាមិនបានបំបែកកូនឲ្យចេញពីម្ដាយ មិនចង់ឲ្យប្រើពាក្យនេះ ខ្លួនខ្លាចថាពេលកូនធំឡើងយល់ថាឪពុកបំបែកចែញពីម្ដាយ ខ្លួនគ្រាន់តែចង់បានសិទ្ធរួមក្នុងការគ្រប់គ្រង់កូនប្រុសតែប៉ុណ្ណោះ មិនចង់មានឈ្មោះត្រឹមតែជាមួយឪពុកចំណាយលុយ

5- Aum Patcharapa

អាចនិយាយបានថាជាតារាស្រីជើងចាស់តួម៉ែដ៏ស៊ិចស៊ីប្រចាំសិល្បៈ ដែលមិនទាន់មានតារាស្រីរូបណាអាចមកប្រៀបផ្ទឹមបាន ឬមកជំនួសតំណែងបាន ថែមទាំងការងារផ្សព្វផ្សាយផ្សេងៗតែងតែឃើញនាងជាបន្ដបន្ទាប់ ខាងផ្នែកបេះដូងក៏ពណ៌ផ្កាឈូកជាមួយនិងកំលោះហៃសូអ្នកមានកំពុងតែផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក សរុបមកនាងនៅតែជាតារាស្រីលេខមួយជួរមុខប្រចាំប្រទេសដែលគ្មានអ្នកណាអាចមកជំនួសបាន

6- Matt Peranee 

Matt Peranee ក្រោកឡើងមកប្ដឹងរាបពួកអ្នករិះគន់ប្រមាណមើលងាយកិត្ដយសតាមរយៈអនឡាយបណ្ដាញសង្គម ហើយទាមទារសំណងខូចខាតម្នាក់ 1លានបាត ក្រោយពីសាម៉ីខ្លួនបើកបង្ហាញខ្លួនពោះម៉ាយសាចស់ក្រអូប Songkran បណ្ដារអ្នកគាំទ្រភរិយាចាស់ Songkran បានបញ្ចេញមតិយោបល់មិនពេញចិត្តលើបណ្ដាញសង្គម ទាំងដែលកញ្ញា Matt Peranee បានផុសសារឈឺៗ ចំពោះអ្នករិះគន់ថា #ពេលដែលប្ដឹងទើបការយល់កើតឡើងភ្លាមតែម្ដង

7- Rusameekae 

ពីករណីទំព័រល្បីបានបង្ហាញថា តារាសម្ដែងខ្សែកំប្លែង Rusameekae ត្រូវហៃសូកំលោះហៃសូ Champ គប់កែវទឹកដាក់មុខ​ មុននិងយកដបវាយមុខរហូតមានរបួស នៅក្នុងផាប់មួយកន្លែងឯផាត់តាយ៉ា បន្ទាប់ពីមានការមិនពេញចិត្តដែល Rusameekae ចូលទៅរាក់ទាក់ជាមួយនិង Namwan សង្សារបស់ខ្លួនបែបស្និតស្នាល ក្រោយមកទើបខាងហៃសូ Champ ចេញមកទទួលកំហុសព្រមទាំងបង់ថ្លៃព្យាបាលឲ្យ តែ Rusameekae ​មិនព្រមឲ្យមេធាវីប្ដឹងទាមទារកិត្តយសរបស់ខ្លួនវិញ

8- Tanyares  

គ្រប់ពេលដែលស្វាមីធ្លាក់ក្នុងពត៌មានទំនាក់ទំនងជាមួយក្មេងក្រោមការគ្រប់គ្រងដែលគិតចង់លើកខ្លួនឲ្យស្មើរនិងផ្ទះធំ នាងមិនដែលចុះញ៉មយល់ព្រមជាដាច់ខាតជាមួយពាក្យថា ដឹងខ្លះផងថាអ្នកណាជាអ្នកណា? ធ្វើឲ្យបណ្ដារស្រីៗ លើជាអាយដលនារីខ្លាំងរបស់ប្រពន្ធដើម ឈរលេខមួយរហូត

9- Sornram 

បន្ទាប់ពីតាមលាងតាមសំអាត “បំណុល” ឲ្យភរិយាមកជាច្រើនលើកច្រើនសារ ព្រោះតែខាងស្រីលេងល្បែង ឆ្នាំនេះតារាប្រុស Sornram ក៏អស់ភាពអត់ទ្រាំ ហើយធ្វើការលែងលះម្ដាយរបស់កូន ចែកផ្លូវគ្នារួចរាល់ហើយ នៅពេលទ្រាំនិងការប្រព្រឹត្ដមិនបាន ហើយមានការបារម្ភពីសុវត្តភាពរបស់កូនស្រីនិងម្ដាយ (ម្ដាយខាងប្រុស) ប្រសិនបើម្ចាស់បំណុលនៅតែក្រវែលផ្ទះ រឿងនេះទើបធ្វើឲ្យលោកក្លាយទៅជាលោកប៉ាកូនខ្ចីចិញ្ចឹមកូនតែម្នាក់ឯង

10- Bright-Win

ជាគូដែលមានមន្ដស្នេហ៍ខ្លាំង នៅក្នុងឆ្នាំកន្លងមក ទោះបីជាមានស្ថានការណ៍កូវីដ 19 មករារាំងកម្មវិធីនៅដើមឆ្នាំខ្លះ តែក្រោយពីចាប់ផ្ដើមការងារវិញភ្លាម ធ្វើព្រឹត្តិការណ៍ភ្លាមទាញចំនូលបានរាប់លានបាតភ្លាម

អត្ថបទដោយ​ : នីត្តា